អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក

អាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅគោលដៅ ផ្សារបឹងកុក

កំពង់ចាម : នៅថ្ងៃទី ០៥ ខែគុម្ភៈ ឆ្នាំ ២០២៦ នេះ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរក្រុងកំពង់ចាម បន្តចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ ដល់អាជីវករលក់ដូរ នៅគោលដៅផ្សារបឹងកុក ក្នុងក្រុងកំពង់ចាម ។

បើតាមមន្ត្រីនគរបាលសណ្ដាប់ធ្នាប់បានឲ្យដឹងថា ដោយអនុវត្តន៍ទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ និង សេចក្តីសម្រេចរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កម្លាំងការិ នគរបាលសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការណ៍ជាមួយកំលាំងអាជ្ញាធរក្រុងកំពង់ចាម បានបន្តចុះរៀបសណ្តាប់ធ្នាប់ក្នុងក្រុងកំពង់ចាម គោលដៅផ្សារបឹងកុក ទទួលបានលទ្ធផលដូចខាងក្រោម :

១ ធ្វើការណែនាំដល់បងប្អូនអាជីវករ
ដែលដាក់ទំនិញលក់ដូររំលោភលើចិញ្ចើមផ្លូវថ្នល់និង ឲ្យរើចេញបានចំនួន២៤នាក់ (២៤កន្លែង)។

២ ធ្វើការណែនាំនាក់លក់តាមផ្ទះ តាម
បណ្ដោយផ្លូវដែលដាក់ទំនិញលក់ដូរនិងតាំងវត្ថុៗ អាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់បាន ១០ខ្នងផ្ទះ(ដោយឲ្យគាត់រុះរើតែម្តង)។

fb img 1770274956732 fb img 1770274958981 fb img 1770274955530 fb img 1770274961513

Scroll to Top