ខេត្តតាកែវ៖ មូលហេតុដែលផ្ដើមអោយកាសាងសង់ការ៉ាស់សាំងខុសច្បាប់បានដោយរលូន គឺផ្ដើមចេញពីការប្រព្រឹត្តអំពើពុករលួយ របស់ក្រុមមន្រ្តីពាក់ពន្ធ័ យកទៅបំពេញមហិចតារៀងៗខ្លូន ដោយមិនបានគិតផលប្រយោជន៏ជាតិជាធំ។
យោងតាមប្រភពច្បាស់ការបានអោយដឹងថា ការ៉ាស់សាំងនៅឃុំព្រែកផ្ទោល ស្រុកអង្គរបូរី សាងសង់ដោយគ្មានច្បាប់អនុញ្ញតិ្តចំនួន៣កន្លែង តែក្រុមមន្រ្តីពាក់ពន្ធ័និងអាជ្ញាធរមូលដ្ឋាន បែរជានាំគ្នាទៅគៀបសង្កត់តែ
ក្ដឹបកូនការ៉ាស់សាំងដ៏តូចមួយ ហើយនាំគ្នាការពារការ៉ាស់សាំងធំៗចំនួន២កន្លែងទៅវិញ។ ធ្វើអោយមហាជនដាក់ការសង្ស័យថាទំនងក្រុមមន្រ្តីទាំងនោះមិនបានប្រយោជន៏ពីក្ដឹបកូនការ៉ាស់សាំងហើយមើលទៅ ?
បើយោងតាមប្រភពលោកឡេង ខូវប្រធានការិយាល័យស្រុកអង្គរបូរីបានអោយដឹងថា ការ៉ាស់សាំងធំៗចំនួនពីរទីតាំងស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល គឺពិតជាគ្មានច្បាប់មែន ដោយកន្លងមកម្ចាស់ការ៉ាស់សាំងខាងលើបានពឹងពាក់គាត់គូប្លង់ តែក្រោយគូប្លង់រួចរាល់បែរជាម្ចាស់មិនបានបំពេញបែបបទសុំច្បាប់តាមនីតិវិធីពីក្រសួងពាក់ពន្ធ័ឡើយ។
លោកឡេង ខូវបានបន្តទៀតថា ក្នុងកំឡុងដែលលោកគូប្លង់លោករស់ រត្ន័អតីតចៅហ្វាយស្រុកស្ដីទី បានអោយលោកប្រាប់ម្ចាស់ការ៉ាស់សាំងយកលុយទៅអោយលោក១កន្លែង៦០០ដុល្លារសាងសង់លក់ដូរធម្មតាទៅ តែត្រូវលោកឡេង ខូវបដិសេដព្រោះថាលោកមិនយកកទៅលអន្ទាក់នោះទេ។
ពាក់ពន្ធ័ករណីខាងលើ អ្នកយកព័ត៏មានមិនអាចសុំការបំភ្លឺពីលោករស់ រត្ន័ចៅហ្វាយរងស្រុកអង្គរបូរីបានទេដោយលោកចៅហ្វាយរងស្រុករូបនេះ មិនចេះនិយាយជាមួយអ្នកកាសែតតាមទូរសព្ទ័នោះទេ លោកចេះនិយាយជាមួយអ្នកកាសែត តែក្នុងបន្ទប់របស់លោកនោះទេ។
តាមប្រភពច្បាស់ការចេញពីមន្ទីរ៉ែ និងថាមពលខេត្តតាកែវបានអោយដឹងថា ពាក់ពន្ធ័ករណីការ៉ាស់សាំងអត់ច្បាប់ប្រចាំខេត្តតាកែវ គឺលោកសោម ថុលប្រធានការិយាល័យថាមពល និងប្រេងកាត ទទួលបន្ទុកអគ្គីសនីនិងការ៉ាស់សាំងជាអ្នកដើរតួសម្របសម្រួល និងរកសេដ្ឋកិច្ចអោយលោកសុច សាវឿន អនុប្រធានក្ដាប់រួមនៃមន្ទីរ៉ែ និងថាមពលខេត្តតាកែវ។
ជុំវិញករណីខាងលើលោកសុច សាវឿន អនុប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវបានអោយដឹងថា លោកមិនអាចឆ្លើយបានទេ ចំពោះរឿងចោទថាលោកសោម ថុល ប្រធានការិយាយល័យថាមពល និងប្រេងកាតដើរតួសម្របសម្រួលរកសេដ្ឋកិច្ចអោយលោក តែចំពោះការ៉ាស់សាំងដែលបានសាងសង់គ្មានច្បាប់នៅចំនុចខាងលើលោក និងបើកការស៊ើបអង្កេត៕


