ខេត្តតាកែវ៖ ដូចគេថាមែនបើមិនល្បីគេមិនហៅខេត្តតាកែវនោះទេ ដូចជាករណីព្រឹកម៉ិញមានមន្រ្តីជាច្រើនជំនាញជាង២០នាក់ ជិះសុទ្ធតែរថយន្តពាក់ស្លាកលេខរដ្ឋ នាំគ្នាចុះមកវាស់វែងរកខុស រកត្រូវ លើក្តឹបការ៉ាស់សាំងតូចមួយ ដែលមានអាស័យដ្ឋានក្នុងភូមិភ្នំដា ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ដោយមានម្ចាស់ការ៉ាស់សាំងឈ្មោះលោកភា រម្យ។
យោងតាមសម្តីពលរដ្ឋបានអោយដឹងថា ថ្នាក់លើគួរតែដកមន្រ្តីមូលដ្ឋាននិងខ្លះចោលទៅ ជាពិសេសលោករស់ រត្ន័ ចៅហ្វាយស្រុកស្ដីទី ដែលមិនចេះធ្វើការ បើកដៃអោយការ៉ាស់សាំងធំៗចំនួន២កន្លែងស្ថិតនៅក្នុងឃុំព្រែកផ្ទោល សាងសង់រហូតបើកលក់ដោយមិនបានសុំច្បាប់ តែបែរជាក្រុមលោករស់ រត្ន័ នាំគ្នីគ្នាមកធ្វើទុកបុកម្នេញកូនការ៉ាស់សាំងតូចមួយ ហើយធ្វើរបាយការណ៏លាក់លៀមអោយផ្អើលដល់ថ្នាក់លើ និងមន្ទីរជំនាញពាក់ពន្ធ័ចុះមករកដំណោះស្រាយ បំផ្លាញថវិកាជាតិទៅវិញ។
យោងតាមសម្ដីពីក្រុមមន្រ្តីសាលាស្រុកអង្គរបូរីបានអោយដឹងថា ការ៉ាស់សាំងធំៗចំនួន២ នៅក្នុងឃុំខាងលើ ត្រូវបានអាជ្ញាធរមូលដ្ឋានលាក់ទុកមិនបានប្រាប់ថ្នាក់លើនោះទេ ព្រោះសាងសង់គ្មានច្បាប់ និងបានបើកលក់ជារៀងរាល់ថ្ងៃ។
យោងតាមសម្តីលោកណុប ឌល មេឃុំព្រែកផ្ទោលបានអោយដឹងថា រឿងការ៉ាស់សាំងលោកភា រម្យ គាត់សង់នៅលើចំណីផ្លូវដូច្នេះ ខាងជំនាញគេតម្រូវអោយរុះរើចេញចំណែកការ៉ាស់សាំងចំនួនពីរទៀត គេសាងសង់លើដីកម្មសិទ្ឋផ្ទាល់ខ្លូនរបស់គេ តែរឿងមានច្បាប់សាងសង់ ឬគ្មានច្បាប់លោកមិនដឹងទេ ទុកអោយមន្រ្តីជំនាញគេបន្តនីតិវិធីរបស់គេទៅ។
បើយោងតាមសម្តីពលរដ្ឋរស់នៅក្នុងតំបន់នោះ បានអោយដឹងថាក្តឹបការ៉ាស់សាំងរបស់លោកភា រម្យ ដូចជាគ្មានប៉ះពាល់អ្វីធ្ងន់ធ្ងរផង មានតែការ៉ាស់សាំងធំចំនួនពីរទៀត ដែលនៅជិតនិងសាលាឃុំព្រែកផ្ទោលទៅវិញនោះទេ ដែលប៉ះចំណីផ្លូវធ្ងន់ធ្ងរ ពួកគាត់បន្តទៀតថា បើគ្រាន់បើដើម្បីអោយមានតម្លាភាព ថ្នាក់ខេត្តគួរតែដោះស្រាយអោយស្មើភាពគ្នា គឺទៅសុំច្បាប់អោយបានគ្រប់គ្រាន់ ដើម្បីកុំអោយមហាជនរិះគន់ថា អនុវត្តច្បាប់ស្ដង់ដាពីរ។
ពាក់ពន្ធ័ករណីក្តិបការ៉ាស់សាំងនិងមេៗការ៉ស់សាំងអត់ច្បាប់ លោកសុច សាវឿន អនុប្រធានក្ដាប់រួម នៃមន្ទីរ៉ែនិងថាមពលខេត្តតាកែវ បានអោយដឹងថារាល់ការ៉ាស់សាំង ត្រូវតែសុំច្បាប់ចាប់ពីថ្នាក់មូលថ្ឋានរហូតដល់ក្រសួងរ៉ែ និងថាមពល ហើយច្បាប់នេះអនុវត្តតាំងពីឆ្នាំ២០១៩មកម្លេះ។
លោកសុច សាវឿនបានបន្តទៀតថា ការ៉ាស់សាំងត្រូវសាងសង់ពីអក្សផ្លូវ ចូលទៅក្នុងដៃម៉ាស៊ីនចាក់សាំងជម្រៅ៣០មែត្រយ៉ាងតិច លោកបានឆ្លើយយ៉ាងរញីរញរ័ថា រឿងការ៉ាស់សាំងចំនួនពីរធំៗនៅក្នុងឃុំព្រែកផ្ទោល គឺលោកមិនដឺងទេ តែលោកដឹងតែរឿងការ៉ាស់សាំងរបស់លោកភា រម្យ១ទេ។
ពាក់ពន្ធ័ករណីខាងលើមហាជនបានលើកឡើងថា តើអ្វីទៅជាតួនាទីរបស់អស់លោកមន្រី្ត និងមន្ទីរជំនាញរឿងសមត្ថភាពធ្វើការបម្រើរាស្រ្ត មិនខំទេ តែនាំគ្នាខំតែដើរទាដំណែង យកតួនាទីដើម្បីបានធ្វើធំ តើធ្វើធំធ្វើអ្វី ឬក៏បានធ្វើធំបានលុយធំ?៕


