ខេត្តមណ្ឌលគិរី៖ ប្រភពខ្សិបខ្សៀវ អំពីបញ្ហាបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីជាពិសេសនៅតំបន់ដែនជម្រកត្រូវគេប្រាប់ថា បានកក្រើកឡើងវិញគួរឲ្យកត់ សម្គាល់។ ជាក់ស្ដែងវីដេអូដែលត្រូវបានថតដោយក្រុមអ្នកកាសែតនៅព្រលប់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២៦ បាន ឱ្យឃើញអំពីសកម្មភាពនៃការដឹកជញ្ជូនឈើតាមម៉ូតូជាច្រើនគ្រឿង។
សំណួរសួរថា តើឈើទាំងនោះត្រូវកាប់ចេញមកពីតំបន់ណា? នៅខេត្តមណ្ឌលគិរីមានព្រៃសហគមន៍? ព្រៃក្រុម ហ៊ុនសម្បទានដែលត្រូវអនុញ្ញាតឲ្យកាប់? ឬជាព្រៃស្ថិត នៅក្នុងដែនជម្រកសត្វព្រៃ ដែលត្រូវបានការពារដោយច្បាប់របស់ប្រទេសនេះ ? មិនមានចម្លើយថា ឈើដែលពួកឈ្មួញដឹកតាមម៉ូតូ យ៉ាងសកម្មរាល់យប់នោះ មានប្រភពមកពីណាទេ?
ចម្លើយដែលងាយយល់គឺថា ឈើទាំងនោះត្រូវបានកាប់ចេញពីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី យ៉ាងពិតប្រាកដគឺមិនមែនមកពីខេត្តរតនគិរី ឬខេត្តស្វាយរៀង,ព្រៃវែងនោះឡើយ។ ក្រៅតែពីព្រៃឈើ ដែលស្ថិតនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគិរីមិនមានទីព្រៃផ្សេងទៀតសម្រាប់ឱ្យជនខិលខូចកាប់បំផ្លាញដឹកជញ្ជូនដូចសព្វថ្ងៃនេះទេ?
ពាក់ព័ន្ធទៅនឹងរូបភាពវីដេអូដែលមានចុះការបរិច្ឆេទនិងនិយាមការត្រឹមត្រូវនេះលោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុកដែលជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឆ្លើយតបជាមួយគេហទំព័រយើងខ្ញុំតាមប្រព័ន្ធ telegramយ៉ាងដូចនេះថា”ករណីនេះមន្ទីរកំពុងចុះស្រាវជ្រាវ ថាតើលួចចូលកាត់ពីដែនកែវសីមា ស្នាក់ការណា រឺដែនភ្នំព្រេច,ស្នាក់ការណា ឃើញករណី នេះទីតាំងថតក្នុងភូមិឡៅការ តាមនិយាមការ មន្ទីរចាត់ អោយក្រុមបង្រ្កាបចល័តចុះពិនិត្យមើលករណីនេះ”។
វិធានការជាក់ស្ដែងបានលើកជាសំណួរថា តើពួកឈ្មួញរកស៊ីដឹកឈើតាមម៉ូតូនិងរថយន្តអាចធ្វើដំណើរទៅបានមានពាក់ព័ន្ធជាមួយសមត្ថកិច្ចជំនាញណាខ្លះ?តើករណី នេះមានការឃុបឃិតជាមួយស្ថាប័នជំនាញពាក់ព័ន្ធដែរឬទេ ពីព្រោះស្នាក់ការបរិស្ថាន នៅនឹងច្រមុះនៃការដឹក ជញ្ជូនឈើទាំងនេះ។ តើក្រសួងបរិស្ថានអាចស្រាវជ្រាវករណីនេះបានឬទេ? ពីព្រោះនេះជារូបភាពជាក់ស្ដែងមិនមែន ai នោះឡើយ៕


