ឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកស្រីសន្ធរ 

ឧត្តម អ៊ុន ចាន់ដា ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងស្រុកស្រីសន្ធរ 

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត ចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ដឹកនាំគណប្រតិភូព្រឹទ្ធសភាភូមិភាគ២ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣៥៣គ្រួសារ ស្រ្តី មានផ្ទៃពោះ ចំនួន ៤នាក់ និងសិស្សនុសិស្សភៀសសឹក ចំនួន ២.៩៤នាក់ ក្នុងស្រុកស្រីសន្ធរ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកា គណៈកម្មការទី២ ព្រឹទ្ធសភា, ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ ព្រមទាំង លោក លោកស្រី ប្រតិភូអមអំណើរជាច្រើនរូបទៀតផងដែរ។ 

នាឱកាសនោះ ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ ដែលកំពុងស្នាក់អាស្រ័យនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានជំនឿជឿជាក់មកលើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ៕

picsart 26 01 09 16 59 22 746 img 20260109 165735 997 img 20260109 165722 397 img 20260109 165711 531 img 20260109 165718 356 img 20260109 165758 087 img 20260109 165807 436 img 20260109 165802 959 img 20260109 165745 813 img 20260109 165730 876 img 20260109 165740 054 img 20260109 165810 044 img 20260109 165813 783 img 20260109 165816 401

Scroll to Top