ភ្នំពេញ៖ ក្រុមមន្ត្រីគយបានខ្សឹបខ្សៀវអំពីករណីដែលគយចល័តក្រោមការដឹកនាំរបស់លោកនូ ស៊ីថា បានប្រើជនស៊ីវិលជាកម្លាំងបង្កប់ ដើម្បីទាក់ទាញរកប្រយោជន៍ផ្ទាល់ខ្លួនពីទំនិញគេចពន្ធ។ ជាគំរូផងដែរ នៅតាមខ្សែផ្លូវជាតិមន្ត្រីគយសុទ្ធតែប្រើជនស៊ីវិល ឱ្យចាំយកលុយពីបទល្មើសនៃការដឹកជញ្ជូន។
ថ្មីៗនេះនៅគ្រាដែលប្រទេសកម្ពុជា មានទំនាស់ប្រដាប់អាវុធជាមួយប្រទេសថៃប្រភពរាយការណ៍ដូចជា លោកផែង វណ្ណៈ បានបង្ហោះនៅលើបណ្ដាញសង្គមថា លោក នូ ស៊ីថា បានចំណាយទៅលើការផឹកស៊ីក្នុងមួយយប់ៗខ្ទង់ប្រាក់ពាន់ដុល្លារ។ ជាបន្តបន្ទាប់បញ្ហាជាច្រើនទៀតត្រូវបានបែកធ្លាយជាពិសេសពាក់ព័ន្ធនឹងរបៀបរបបដឹកនាំការងារដែលលាយឡំដោយអំពើពុករលួយ។
មន្ត្រីមានសមត្ថកិច្ចមួយចំនួនដែលអ្នកមានភារកិច្ចបង្ក្រាបបទល្មើសសេដ្ឋកិច្ចបង្ហើបថា ឃ្លាំងស្តុកទំនិញ គេចពន្ធ ឬបង់ពន្ធមិនគ្រប់រាប់រយទីតាំងនៅក្នុងក្រុង ភ្នំពេញ សុទ្ធតែនៅក្នុងដៃលោក នូ ស៊ីថា ប្រធានគយចល័តនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់។
ប្រភពឱ្យដឹងថា ទំនិញគេចពន្ធជាច្រើន ស្ទើរគ្រប់ឃ្លាំងមិនដឹងថា បានចំណូលពន្ធចូលរដ្ឋប៉ុន្មាននោះទេ? ។ ប៉ុន្តែបច្ចុប្បន្នឃ្លាំងស្តុកទំនិញទាំងនោះនៅតែអាចបន្តបង្ហូរទំនិញគេចពន្ធដែលរដ្ឋហាមឃាត់ចូលឃ្លាំងដូចមុន និងកាន់តែច្រើនជាងមុនទៀតផង ហើយបន្តចែកចាយនៅទូទាំងប្រទេស តាមផ្សារតាមដេប៉ូនានាតាមកាសុីណូ នៅជាយដែន និងការដ្ឋានសំណង់ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនវិនិយោគ គ្រប់ខេត្តក្រុង។
បើតាមការឲ្យដឹងគឺមានឃ្លាំងស្តុកទំនិញគេចពន្ធ ឬបង់ ពន្ធមិនគ្រប់ រាប់រយទីតាំងនៅក្នុងក្រុងភ្នំពេញ សុទ្ធតែនៅក្នុងដៃលោកនូ ស៊ីថា រួចទៅហើយនាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះវិធានការបង្ក្រាបដើម្បីប្រមូលពន្ធចូលរដ្ឋវិញហាក់ស្ងៀមស្ងាត់ទៅហើយ។ ករណីបែបនេះក៏មានការលើកឡើងថា ទំនងម្ចាស់ឃ្លាំងឬម្ចាស់ទំនិញទាំងនោះ មិនថាជនជាតិខ្មែរ ឬជនបរទេស សុទ្ធតែបានចូលសុំជ្រកកោនលោកប្រធាន ដើម្បីបានបន្តរកសុីខុសច្បាប់លួចគេបន្លំពន្ធចំណូលជាតិដ៏ច្រើនសន្ធឹកសន្ធាប់រួចទៅហើយ។ សំណួរគ្មានចម្លើយ,តើរដ្ឋខាតបង់ចំណូលជាតិច្រើនរយលានដុល្លារក្នុង១ឆ្នាំៗ? ហេតុអ្វីមន្ត្រីគយចល័តដាក់មន្ត្រីរាយគ្រប់ផ្លូវជាតិ គ្រប់ច្រកល្ហកតាមព្រំដែន បែរ ជាបណ្តោយរថយន្តដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលដល់ក្រុងភ្នំពេញងាយស្រួលច្រើនសម្បើមយ៉ាងនេះយ៉ាងនេះ?….។
គួរបញ្ជាក់ថា ដំបូងឡើយលោក នូ សុីថា ជាមន្ត្រីគយម្នាក់ប្រចាំនៅស្រុកមេមត់(អតីតក្នុងខេត្តកំពង់ចាម) ដោយបានរាប់អានជាមួយដង្ខៅដឹកប្រេងគេចពន្ធដ៏មាន អំណាចល្បីឈ្មោះម្នាក់ជាបងប្អូនធម៌ ក្រោយមកក៏បានឡើងជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ និងបន្តទៅកាន់ជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបាន១អាណត្តិ រួចក៏មានសំំណាងបានទទួលតួនាទីជាប្រធាននាយកដ្ឋានបង្កា និងបង្ក្រាបបទ ល្មើសទំនិញគេចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(ប្រធានគយចល័ត) ដែលមន្ត្រីគយគ្រប់រូបនរណាៗក៏ស្រក់ទឹកមាត់ប្រាថ្នាចង់បានតំណែងមួយនេះគ្រប់ៗគ្នា តែគ្មានសំណាងធំដូចលោក នូ សុីថាឡើយ៕


