ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់គ្រួសារភៀសសឹក និងពលរដ្ឋស្រុកកោះសូទិន សូមចងចាំគុណបំណាច់ ៣ ធំៗ ខណៈមានសង្គ្រាមកើតឡើង

ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់គ្រួសារភៀសសឹក និងពលរដ្ឋស្រុកកោះសូទិន សូមចងចាំគុណបំណាច់ ៣ ធំៗ ខណៈមានសង្គ្រាមកើតឡើង

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៥នេះ បានអំពាវនាវដល់គ្រួសារ ភៀសសឹក តាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ននៅស្រុកកោះសូទិន ខេត្តកំពង់ចាម ចំនួន ៣១៩ គ្រួសារ និងបងប្អូនប្រជាពលរដ្ឋ សូមចងចាំកុំភ្លេចឲ្យសោះ នូវគុណបំណាច់ ធំៗ ចំនួន ៣ ដែលរាជរដ្ឋាភិបាល និង វីរៈកងទ័ពយើង បានប្រឹងប្រែងគ្រប់បែបយ៉ាងទោះក្នុងតំលៃណាក៏ដោយ ក៏នៅតែការពារ រួមសុខទុក្ខជាមួយប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គុណបំណាច់ទី១ ដែលយើងគ្រប់ៗគ្នា ត្រូវចងចាំទុក តជំនាន់ តកូន តចៅ គឺតំលៃនៃការលះបង់ សាច់ស្រស់ ឈាមស្រស់ ហ៊ានពលីជីវិត របស់ បងប្អូន វីរ:កងទ័ព នៅជួរមុខ ធ្វើជាជញ្ជាំងដ៏រឹងមាំ ឈរការពារ តាមព្រំដែន ពីការឈ្លាន ពាន ពីខ្មាំងសត្រូវ មិនឲ្យចូលក្នុងទឹកដី កម្ពុជានោះឡើយ ដែលនាំឲ្យបងប្អូន ប្រជាពលរដ្ឋកម្ពុជា អាចប្រកបរបបរកស៊ី ធ្វើការ បានដូចធម្មតា ទាំងអស់នេះ កើតចេញពី ការលះបង់ របស់បងប្អូនវីរៈកងទ័ពរបស់យើង។

ឯកឧត្តមអភិបាលខេត្ត លើកឡើងបន្តថា គុណបំណាច់មិនអាចបំភ្លេចបាន ទី២ ការខិតខំ ប្រឹងប្រែង ទាំងយប់ ទាំងថ្ងៃ គ្មានពេលថ្ងៃសម្រាក គឺការលះបង់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច ទាំងពីរ បានខិតខំ គិតគូរ សព្វបែបយ៉ាង ឈរជើងដ៏រឹងមាំជាមួយ វីរកងទ័ពរបស់យើង តស៊ូប្រយុទ្ធជាមួយចោរឈ្លានពានសៀមមិនឲ្យចូលឈ្លានពានមកលើដីខ្មែរបានឡើយ ហើយដៃខាងទៀត បានណែនាំដល់រដ្ឋបាល នៅតាមរាជធានី ខេត្ត យកចិត្តទុកដាក់ មើលថែ ដល់ជនភៀសសឹក រៀបចំឲ្យមានកន្លែងស្នាក់នៅបណ្តោះអាសន្ន មានអាហារ ហូបចុក គ្រប់ គ្រាន់ ឲ្យអាជ្ញាធររៀបចំកន្លែងរៀនសូត្ររបស់កូន ចៅ របស់ជនភៀសសឹក បន្តការរៀន សូត្រ តាមសាលារាជធានី ខេត្ត ជាបណ្តោះ អាសន្ន។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា គុណបំណាច់ទី៣ គឺតំលៃ នៃសន្តិភាព ពេលប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋ រូបគ្រប់ អាចចេញទៅ រកស៊ី ធ្វើការ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែ បើសិន បាត់បង់សន្តិភាពហើយ កុំថាឡើយរកស៊ី ធ្វើការ សម្បី អាយុជីវិតផ្ទាល់ខ្លួន ដ៏មិនអាចការពារបានឡើយ ដូច្នេះ សុំឲ្យបងប្អូនគ្រប់ៗរូប សុំចងចាំទុក រួមគ្នាការពារ តំលៃនៃសន្តិភាពទាំងអស់គ្នា៕

img 20251224 190518 760 img 20251224 190518 784 img 20251224 190518 937 img 20251224 190519 125 img 20251224 190518 713 img 20251224 190518 906 img 20251224 190519 237 img 20251224 190519 157 img 20251224 190519 288

Scroll to Top