នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចអធិការដ្ឋានជលផលចតុមុខ ចាប់រថយន្តដឹកលៀស ១គ្រឿងចេញពីតំបន់កំពុងឃ្លាំង ស្រុកសូទ្រនិគមខេត្ត សៀមរាបមានគោលដៅ ឆ្លងដែនទៅប្រទេសវៀតណាមកាត់តាម ខេត្តកំពង់ចាម,ត្បូងឃ្មុំ។ នេះបញ្ជាក់ថា បទ ល្មើសនៃការនាំលៀសចេញពីភូមិសាស្ត្របឹងទន្លេសាប ខេត្តសៀមរាប ទៅប្រទេសវៀតណាមតាមច្រកព្រំដែនខេត្តត្បូងឃ្មុំ,ខេត្តកណ្ដាលនិងខេត្តតាកែវ..នៅតែកើត មាន បើទោះបីជាកម្លាំងយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេងធារិន តែងតែចុះបង្ក្រាបជាញឹកញាប់ក៏ដោយ។
តាមសេចក្តីរាយការណ៍ពីតំបន់កំពង់ឃ្លាំង ទីដែលមានបទល្មើសនៃការដឹកជញ្ជូនលៀសទៅប្រទេសវៀតណាមបានឲ្យដឹងថា មានឈ្មួញសំខាន់ៗយ៉ាងហោច៣នាក់ដែលខ្លះមានទីលំនៅឯខេត្តពោធិ៍សាត់,កំពង់ឆ្នាំងនិងខេត្តសៀមរាបនោះតែម្ដង ក្នុងការរកស៊ីនាំលៀសចេញ ទៅប្រទេសវៀតណាម។ ឈ្មួញទាំងនោះមានដូចជាឈ្មោះលី ហៀប អ្នកខេត្តសៀមរាប,ឈ្មោះ ខ្យង អ្នកខេត្តកំពង់ឆ្នាំង ដែលមានរថយន្តធំៗសម្រាប់ដឹកជញ្ជូននិងឈ្មោះពៅអ្នកស្រុកក្រគរ ខេត្តពោធិ៍សាត់ជាអ្នកមានរថយន្តសំយ៉ុងសម្រាប់ដឹកជញ្ជូន។
បុរសជាឈ្មួញទាំងបីនាក់នេះត្រូវគេពិព័ណនាថា ជាអ្នកដែលមានឥទ្ធិពលជិតស្និទ្ធជាមួយសមត្ថកិច្ច នៅតាមដងផ្លូវ។ ជាក់ស្ដែងនៅក្នុងសារតេឡេក្រាម បែកធ្លាយកាលពីយប់ថ្ងៃទី១៦ ខែធ្នូនេះ បុរសឈ្មោះហៀប បានទាក់ទងសុំអាជ្ញាធរមានសមត្ថកិច្ច ដោយគេនិយាយថា “មេៗ ជួយសម្រួលអាខ្យងមួយទៅ..” ដែលប្រការនេះបញ្ជាក់ថា ពួកឈ្មួញនិងសមត្ថកិច្ចជាច្រើនស្អេកស្កះនៅតាមដងផ្លូវពីខេត្តសៀមរាប ទៅតាមបណ្ដាច្រកព្រំដែនកម្ពុជា-វៀតណាមសុទ្ធតែត្រូវរូវគ្នារួចអស់ហើយ ទើបពួក គេដឹកជញ្ជូន។
ប្រភពបានឱ្យដឹងថា ក្នុង១ថ្ងៃៗលៀស រាប់រយតោនត្រូវបានដឹកចេញពីតំបន់កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគមខេត្តសៀមរាប ទៅប្រទេសវៀតណាមតាមច្រកខេត្តត្បូងឃ្មុំ,ច្រកបាក់ដៃក្នុងស្រុកអង្គរបុរី ខេត្តតាកែវ និងជួនកាលតាមច្រកខេត្តកណ្ដាល។ ពួកឈ្មួញប៉ុន្មាននាក់ខាងលើនេះត្រូវគេនិយាយថា ជាស្តេចត្រាញ់ក្នុងការ រក ស៊ីលៀសឆ្លងដែនទៅប្រទេសវៀតណាម ។ បើទោះបីជាមានការរឹតបន្តឹង និងបង្ក្រាបជាញឹកញាប់យ៉ាងណា ក៏ ដោយ ក៏នៅតំបន់កំពង់ឃ្លាំង ការនាំលៀសចេញហាក់ ដូចជាកើតមានជាធម្មតា។
ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនេសាទ តំបន់បឹងទន្លេសាបស្នើឱ្យកម្លាំងសមត្ថកិច្ចចម្រុះ ដូចជាជំនាញជលផល ជាពិសេសលោកឧត្តមសេនីទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ៥ ចាត់កម្លាំងចាំបង្ក្រាបឲ្យខាងតែបាន ចំពោះឈ្មួញក្បាលរឹងប៉ុន្មាននាក់ខាងលើនេះ ប្រចាំនៅតំបន់កំពង់ឃ្លាំងឲ្យមាន ប្រសិទ្ធភាពផង៕


