ខេត្តកំពង់ស្ពឺ៖ រថយន្តធុនធំ ប្រភេទកុងតឺន័រ និងប្រភេទ វ៉េអង (V1)ចំនួន០៣គ្រឿង ត្រូវបានមន្ត្រីចម្រុះរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឆ្មក់ឃាត់បាន ខណៈដែលដឹកអីវ៉ាន់លើសទម្ងន់ដែលក្រសួងបានកំណត់។ ការចុះត្រួតពិនិត្យពីសំណាក់មន្ត្រីជំនាញក្រសួងសាធារណៈនិងដឹកជញ្ជូន គឺដោយសារតែមាន ការរាយការណ៍ ហើយរថយន្តធុនធំៗ តទ្រុង និងរថយន្តខ្លះទៀតដឹកលើសទម្ងន់កំណត់ ហើយ បើកបរគេចពីជញ្ជីងថ្លឹងឡានក្នុងកំពង់ស្ពឺ សង្ស័យអាងLOGO និងមិន គោរពតាមបទដ្ឋានបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះរបស់ក្រសួងសាធារណៈការនិងដឹក ជញ្ជូន បានចុះពិនិត្យស្ថានីយជញ្ជីងកណ្តោលដុំ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការឆ្មក់ត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានគេចវាងស្ថានីយតាមផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ១០៨ (ទិសដៅពីឱរ៉ាល់ ឆ្ពោះទៅផ្លូវជាតិលេខ៥) ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានឃាត់ថ្លឹងយានយន្តចំនួន ០៣គ្រឿង ដឹកដំឡូង និងស្ករស មានបិទឡូហ្គោ( CT ) ផ្ទុកទម្ងន់សរុបចន្លោះពី ៤៩តោនដល់៨៤តោន លើសទម្ងន់អនុញ្ញាតចន្លោះពី ៩តោនដល់៣៩តោនឯណ្ណោះ ។
មន្ត្រីរាជការនៅខេត្តកំពង់ស្ពឺបាននាំគ្នាជជែកនៅតាមតុកាហ្វេថា ចំណាត់ការក្រសួងសាធារណការនៅពេលនេះប្រៀបដូចជាការចាប់ស្រាតខោ ពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តកណ្ដាលដុំយ៉ាងដូច្នោះដែរ។ គេអាចនិយាយបានថា ក្រសួងសាធារណការនិងដឹកជញ្ជូន វ៉ៃបំបែកឆ្នាំងបាយដ៏មានឪជារស របស់ពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តកណ្ដាលដុំនោះហើយ។
បច្ចុប្បន្នរថយន្តទាំង០៣គ្រឿងខាងលើ ត្រូវបានឃាត់ ផាកពិន័យនិងធ្វើកិច្ចសន្យាបញ្ឈប់ការដឹកលើសទម្ងន់បន្តទៅទៀត ព្រោះការដឹកលើសទម្ងន់ព្រឈមនិងការគ្រោះថ្នាក់ដល់ផ្លូវធ្ងន់ធ្ងរ៕


