លោក ប៊ិន ឡាដា និងថ្នាក់ដឹកនាំមន្ត្រីស្រុកស្រីសន្ធរ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥

លោក ប៊ិន ឡាដា និងថ្នាក់ដឹកនាំមន្ត្រីស្រុកស្រីសន្ធរ  ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥

ខេត្តកំពង់ចាម៖ នាព្រឹក ថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក នាយករដ្ឋបាលស្តីទី នាយករងរដ្ឋបាល អធិការនគរបាលស្រុក មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធាន អនុប្រធានការិយាល័យជំនាញ និងអង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៤ ឆ្នាំ២០២៥។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងអញ្ជើញចូលរួមរបស់ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត នាយិការងរដ្ឋបាល តំណាងស្នងការដ្ឋាននគរបាលខេត្ត តំណាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្រ្តីសាលាខេត្ត ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន៦៧៨នាក់ ស្រី២៧២នាក់។

ដែលវេទិកានេះប្រព្រឹត្តទៅនៅវត្តកោះកែវ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយទទួលបានសំណើ៦ និងសំណូមពរចំនួន២ ពីបងប្អូនប្រជាពលរដ្ឋ៕

img 20251201 125643 218 img 20251201 125643 846 img 20251201 125643 435 img 20251201 125643 791 img 20251201 125643 713 img 20251201 125643 112 img 20251201 125643 136

Scroll to Top