សិប្បកម្មកែច្នៃស្លប្រេងម៉ាស៊ីននៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ បង្កការខូចខាតដីស្រែ,ស្រូវ និងបង្កហានិភ័យសុខភាពប្រជាពលរដ្ឋ

សិប្បកម្មកែច្នៃស្លប្រេងម៉ាស៊ីននៅឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ បង្កការខូចខាតដីស្រែ,ស្រូវ និងបង្កហានិភ័យសុខភាពប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅ ភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងបញ្ហាសុខភាពជាមួយនឹងការសម្តែងក្តីព្រួយបារម្ភ និងបានអំពាវនាវដល់អាជ្ញាធរពាក់ ព័ន្ធឲ្យចុះអន្តរាគមន៍ជាបន្ទាន់ លើករណីសិប្បកម្មកែច្នៃស្លប្រេងម៉ាស៊ីន១កន្លែង ដែលត្រូវបានគេរាយការណ៍ថាបាន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ដីស្រែ និងសុខមាលភាពរបស់ពួកគាត់។

អ្នកភូមិដែលរងផលប៉ះពាល់បានឲ្យដឹងថា សិប្បកម្មកែច្នៃស្លប្រេងម៉ាស៊ីននេះបានបញ្ចេញទឹកកខ្វក់មានជាតិប្រេង ពណ៌ខ្មៅ ដែលបានហូរចូលទៅក្នុងដីស្រែរបស់ពួកគាត់ បណ្ដាលឲ្យខូចខាតដំណាំស្រូវ ដែលជាក់ស្ដែងកន្លងមកស្រូវដែលកំពុងលូតលាស់ត្រូវបានរលួយ និងងាប់ ដោយសារជាតិពុលនៅក្នុងទឹកកខ្វក់នោះ ដែលនាំ ឲ្យពួកគាត់បាត់បង់ទិន្នផលទាំងស្រុង។

លើសពីនេះទៅទៀត ទឹកស្អុយនិងក្លិនមិនល្អ ហើយទឹកនៅក្នុងប្រឡាយ និងក្នុងស្រែមានសភាពស្អុយរលួយមានជាតិប្រេងអណ្ដែត និងបង្កជាក្លិនមិនល្អដែលប៉ះ ពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បញ្ហាដែលកំពុងប្រឈមសព្វថ្ងៃនេះគឺ ទឹកស្អុយ និងក្លិនមិន ល្អ ត្រូវបានគេខ្លាចថាអាចបង្កជាបញ្ហាសុខភាពដល់កុមារ និងមនុស្សចាស់ក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានរាយការណ៍ និងស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។ ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរថ្នាក់ខេត្ត ជាពិសេសមន្ទីរបរិស្ថាននិងមន្ទីរកសិកម្ម ចុះត្រួតពិនិត្យនិងចាត់វិធានមការជាបន្ទាន់ទៅលើសិប្បកម្មនេះ ដើម្បី៖

* បញ្ឈប់សកម្មភាពដែលបង្កការបំពុលភ្លាមៗ។

* តម្រូវឲ្យម្ចាស់សិប្បកម្មទទួលខុសត្រូវ និងដោះស្រាយសំណងចំពោះការខូចខាតស្រូវ និងដីស្រែរបស់ប្រជាពលរដ្ឋ។

លោក ច័ន្ទថេត ថានរ:ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ បានឲ្យដឹងតាមរយៈទូរសព្ទថា នៅថ្ងៃស្អែកនឹងមានក្រុម ការងារចុះទៅពិនិត្យហើយ។

ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះសង្ឃឹមថា ក្រោយពីមានការចុះផ្សាយ អាជ្ញាធរនិងចាត់តាំងឲ្យ ក្រុមការងារជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ក្នុងពេលឆាប់ៗនេះ ដើម្បីវាយតម្លៃពីផលប៉ះពាល់ជាក់ស្ដែង និងចាត់វិធាន ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន ប្រជាពលរដ្ឋកំពុងទន្ទឹងរង់ចាំដំណោះស្រាយប្រកបដោយប្រសិទ្ធភាពពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីអាចទទួលបានដីស្រែដែលស្អាត និងបរិស្ថានរស់នៅប្រកបដោយផាសុកភាពឡើងវិញ៕

img 20251130 122306 123 img 20251130 122306 373 img 20251130 122306 211 img 20251130 122306 880 img 20251130 122306 056 img 20251130 122306 465 img 20251130 122307 047 img 20251130 122306 334 img 20251130 122306 329

Scroll to Top