ល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនជ្រកក្រោមភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូន

ល្បែងស៊ីសងទូបាញ់ត្រីកំពុងលាក់ខ្លួនជ្រកក្រោមភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូន

ក្រុងព្រះសីហនុ ៖ ទីតាំងល្បែងស៊ីសងទូរបាញ់ត្រីជា ច្រើនទូកំពុងលាក់ខ្លួនជ្រកក្រោមដំបូលភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ម៉ាស្សា ស្ប៉ា និងអាហារដ្ឋានកំពង់ផែបើកដំណើរការយ៉ាងរលូន។ ទីតាំងនេះនៅជិតសាលាបឋមកាំពេញ ខាងក្រោយណានហៃក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ មិនដឹងថា លោកវរសេនីយ៍ ឯក តី វិសាល អធិការក្រុងព្រះសីហនុ,លោក ស អក្ខរា អភិបាលក្រុងសីហនុ និងលោកឧត្តមសេនីយ៍ ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ បានជ្រាបដែរទេ? ចំពោះទីតាំងទូរបាញ់ត្រីខាងលើ ដែលកំពុងទាក់ទាញក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរ និងជនបរទេស ចូលទៅលេងដោយសេរីនិងកក់ក្តៅ។

អ្នករស់នៅក្បែរទីតាំងនោះខ្សិបថា គេសង្កេតឃើញជន បរទេស ជាពិសេសជនជាតិចិន បណ្ដើរគ្នាត្រសងចូល លេង និងមានរថយន្តដឹកមនុស្សមកចូលលេងល្បែង ស៊ីសងទីតាំងខាងលើនេះថែមទៀតផង។ ប្រភពបន្ថែមថា ក្រៅពីជនជាតិចិន ក៏មានជនជាតិខ្មែរចូល លេង កម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ អ្នកនៅជិតនោះប្រាប់ថា ទីតាំងល្បែងខាងលើនេះ មិនមានការបិទបាំង ឬលាក់បាំងចំពោះភ្នែកប្រជាពលរដ្ឋ និងអាជ្ញាធរនោះឡើយពោលគឺគេបើកលេងជាចំហ,ដែលនរណាក៏ដឹងដែរ។

តាមពលរដ្ឋនៅជិតតំបន់នោះខ្សិបថា ជាការលំបាកជឿណាស់ដែរថា នគរបាលឬសមត្ថកិច្ចក្នុងក្រុងឬប៉ុស្តិ៍ មិន បានដឹងអំពីទីតាំងល្បែងស៊ីសងនេះ។ ដូច្នេះ សូមនាយប៉ុស្តិ៍សង្កាត់លេខ៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលក្រុង ចាត់កម្លាំងកូនចៅចុះពិនិត្យទីតាំងខាង លើនេះផងដើម្បីរក្សាសន្តិសុខ,សុវត្ថិភាពប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះហាក់មិនមានក្តីរំពឹងចំពោះអាជ្ញាធរមាន សមត្ថកិច្ចនៅ ក្នុងមូលដ្ឋានសង្កាត់ថានឹងបង្ក្រាបទីតាំងនេះឡើយ។

នៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះអ្នកកាសែតបានរាយការណ៍ជូន លោក វរសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ តាមប្រពន្ធតេលេក្រាម (Telegram ) ដែរ លោកចូលមើលតែមិនឆ្លើយតប។ ចំណែលោក ស អក្ខរា អភិបាលក្រុងព្រះសីហនុ វិញក៍មិនខុសគ្នាដែរ។ ដូច្នេះសូមលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការខេត្តព្រះសីហនុ ចាត់ក្រុមការងារចុះពិនិត្យផង៕

img 20251129 100609 055

 

Scroll to Top