ទីតាំងផលិតបារីជនជាតិចិននៅទន្លេបិទដំណើរការជាយូរមកហើយ គ្រាដែលអាជ្ញាធរព្យាយាមលាក់បាំង

ទីតាំងផលិតបារីជនជាតិចិននៅទន្លេបិទដំណើរការជាយូរមកហើយ គ្រាដែលអាជ្ញាធរព្យាយាមលាក់បាំង

ខេត្តត្បូងឃ្មុំ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៧ឆ្លងស្ពានគីហ្សោណា ពីទីរួមខេត្តកំពង់ចាម សំដៅទៅកំពុងស្រឡាងចាស់បត់ទៅជីហែរ ចុះពីស្ពាននៅខាងស្ដាំដៃ នឹងឃើញទីតាំងឃ្លាំងដ៏ធំមួយជាប់របងវិទ្យាល័យទន្លេបិទ ស្ថិតក្នុងភូមិទន្លេបិទក្រោម-ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ ឃ្លាំងដ៏ធំនៅទីនេះត្រូវគេប្រាប់ថា គឺជារោងចក្រផលិតបារី ដែលមានថៅកែជាជនជាតិចិន,តែមិនដឹងថា តើរោងចក្រនេះ មាន ច្បាប់ទម្លាប់ដែរឬយ៉ាងណានោះទេ?

នៅទីនេះផលិតបារីម៉ាកសញ្ញាជាបារីចិន ហើយសម្រាប់នាំចេញបំពេញសេចក្តីត្រូវការរបស់ជនជាតិចិន។ អ្នក បម្រើការនៅទីនោះមានជនជាតិខ្មែរ ជាបុគ្គលិកកម្មករតូចតាចប្រហែល ៤០-៥០ នាក់ប៉ុណ្ណោះ។ ក្រៅពីនោះជាជនជាតិចិន ដែលមានភារកិច្ចមើលការខុសត្រូវឬជាមេការធំៗ ។ នៅទីនេះកម្មករ ក៏ដូចជាមន្ត្រីរាជការមិន អាចចេញ-ចូលបានតាមអំពើចិត្តនោះឡើយ។ ពោលគឺមានការយាមការតឹងរឹង តាមបទបញ្ជារបស់ថៅកែជាជនជាតិចិន។ បើគ្មានការអនុញ្ញាតពីថៅកែជនជាតិចិនទេ គេមិនអាចចូលទៅក្នុងរោងចក្រផលិតបារីនេះបានឡើយ។

បារីដែលផលរួចត្រូវបាននាំចេញទៅក្រៅប្រទេស តាមច្រកព្រំដែនខេត្តត្បូងឃ្មុំឆ្លងដែនទៅប្រទេសវៀតណាម។ គេមិនដឹងថា តើទីតាំងផលិតបារីដ៏ធំ១កន្លែងនេះ មាន ច្បាប់ទម្លាប់ចេញដោយស្ថាប័នណានោះទេ,នៅគ្រាដែលអាជ្ញាធរខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ទីរជំនាញបានត្រឹមតែឆ្លើយថា មិនដឹង។ បើតាមមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំខ្សិប ថា វាគ្រាន់តែជាការសម្របសម្រួលយល់មុខ រវាងពួកឈ្មួញថៅកែជនជាតិចិន និងមេៗខេត្តតែប៉ុណ្ណោះ។ ចំពោះច្បាប់ទម្លាប់គ្មានអ្នកណាដឹងថា តើថៅកែទីតាំងខាងលើនេះបានសុំច្បាប់ដល់ថ្នាក់ណានោះទេ?

នៅខេត្តត្បូងឃ្មុំ ក្រៅពីទីតាំងផលិតបារីដ៏ធំមួយកន្លែងខាងលើនេះក៏មានកន្លែងផ្សេងទៀតដូចជា នៅសួងឬនៅស្រុកពញាក្រែក..ក៏មានរោងចក្រផលិតបារីបែប នេះដែរ។ ចំណោទបានសួរថាតើទីតាំងផលិតបារីនេះមានបានផ្ដល់ចំណូលជាពន្ធដាជូនជាតិ ដែរឬទេ? បើតាមប្រភពជាច្រើនអះអាងថា វាគ្រាន់តែជាការឃុបឃិតគ្នាលួចលាក់រវាងអាជ្ញាធរជាមួយនឹងថៅកែជាជនជាតិចិនក្រោមលេសនៃការវិនិយោគតិចតួចនិងដើម្បីមានការងារធ្វើជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍៕

ទោះយ៉ាងណាក៏ដោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំធ្វើការស្រាយបំភ្លឺ ពីអាជ្ញាធរដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៌មាន សូមអរគុណ

screenshot 20251129 094403 telegram screenshot 20251129 094350 telegram img 20251129 094342 628 img 20251129 094336 076

Scroll to Top