លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខណ្ឌទួលគោកមិនអាចរំដោះចិញ្ចើមផ្លូវរបងមន្ទីរពេទ្យលោកសង្ឃនិងមន្ទីរពេទ្យកុមារជាតិបាន?

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខណ្ឌទួលគោកមិនអាចរំដោះចិញ្ចើមផ្លូវរបងមន្ទីរពេទ្យលោកសង្ឃនិងមន្ទីរពេទ្យកុមារជាតិបាន?

ក្នុងនាមប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរឆ្លងកាត់មូលដ្ឋានខណ្ឌទួលគោក ប៉ុន្មានថ្ងៃមុន ពិតជារីករាយឃើញមានការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវនានាក្នុងភូមិសាស្ត្រខណ្ឌទួលគោក ជាពិសេសនៅតំបន់បឹង សាឡាងនិងផ្សារដើមគរ។ ការទន្ទឹងរង់ចាំរបស់យើងខ្ញុំ ថា តើនៅរបងមន្ទីរពេទ្យកុមារជាតិនិងរបងមន្ទីរពេទ្យលោកសង្ឃ នឹងត្រូវមានក្នុងផែនការរៀបចំសណ្តាប់ធ្នាប់របស់រដ្ឋបាលខណ្ឌទួលគោកដែរឬទេ?

នៅតាមរបងមន្ទីរពេទ្យទាំងពីរនេះស្ទើរក្លាយទៅជាកម្ម សិទ្ធិផ្ដាច់មុខរបស់ក្រុមអ្នកលក់ដូរទាំងនោះអស់ទៅ ហើយ។ ក្នុងនាមប្រជាពលរដ្ឋប៉ុន្មានថ្ងៃនេះ ឃើញមានយុទ្ធនាការសស្រាក់សស្រាំពីអាជ្ញាធរខណ្ឌ គ្រប់ទីកន្លែងនៃរាជធានីភ្នំពេញក្នុងការរៀបចំសណ្ដាប់ធ្នាប់ជាពិសេសការលក់ដូរអាណាធិបតេយ្យលើចិញ្ចើមផ្លូវ។ យ៉ាងណា ក៏ដោយ យើងខ្ញុំមិនទាន់ឃើញរដ្ឋបាលខណ្ឌទួលគោកមានចំណាត់ការយ៉ាងណានៅឡើយ ចំពោះភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅរបងមន្ទីរពេទ្យកុមារជាតិនៅពេទ្យលោកសង្ឃនោះនៅឡើយទេ។

ការដែលរដ្ឋបាលខណ្ឌទួលគោក មិនព្រមចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំណុចរបងមន្ទីរពេទ្យទាំងពីរកន្លែងក្នុងភូមិសាស្ត្ររបស់ខ្លួននេះ ធ្វើឲ្យយើងខ្ញុំប្រជាពលរដ្ឋមាន មន្ទិលសង្ស័យថា តិចលោមានជំពាក់វាក់វិននឹងផលប្រយោជន៍ពីអ្នកលក់ដូរទាំងនោះទេដឹង ? តាមអ្នកលក់ដូរខ្លះខ្សឹបខ្សៀវគ្នាថា បានចំណាយខ្លះៗដល់អាជ្ញាធរ ក៏ដូចជាក្រុមសន្តិសុខសណ្ដាប់ធ្នាប់មួយចំនួនដែរ។ ក៏ប៉ុន្តែគេមិនដឹងថា តើនរណាជាអ្នកហុចដៃទទួល ផលលាបពីអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះទេ។

ប្រជាពលរដ្ឋចង់ឃើញ អាជ្ញាធរខណ្ឌ ទួលគោករៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ជាពិសេសរំដោះផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយសុខសុវត្ថិភាព។ បច្ចុប្បន្នចំណុចទាំងពីរកន្លែងខាងលើនេះគឺត្រូវក្លាយជាកម្មសិទ្ធិរបស់អ្នកលក់ដូរទាំងស្រុងទៅហើយ។ យើងខ្ញុំមិនរំពឹងចំពោះអាជ្ញាធរខណ្ឌទួលគោកនោះទេ,ដូច្នេះស្នើសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងមកមើលផង៕

img 20251118 150352 456 img 20251118 150353 015 img 20251118 150352 618 img 20251118 150353 251 img 20251118 150353 277 img 20251118 150353 317

Scroll to Top