អាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តការបង្ក្រាបជនសង្ស័យ និងសារធាតុញៀនជាងកន្លះគីឡូក្រាមត្រូវបានបង្ក្រាបនៅស្រុកគីរីវង់

អាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តការបង្ក្រាបជនសង្ស័យ និងសារធាតុញៀនជាងកន្លះគីឡូក្រាមត្រូវបានបង្ក្រាបនៅស្រុកគីរីវង់

ខេត្តតាកែវ៖ ជនសង្ស័យជាមួយនិងសារធាតុញៀន ជាងកន្លះគីឡូក្រាមត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះប្រតិបត្តការបង្ក្រាបបាននៅត្រង់ចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ

នៅវេលាម៉ោង១៨និង៣៥នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថស្រុកគីរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរនូវសារធាតុញៀន ជាក់ស្ដែង នៅត្រង់ចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងប្រតិបត្តិការនោះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខែម វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគីរីវង់ ខេត្តតាកែវ។ ចំណែវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១២១កញ្ចប់(ធំ១)ទម្ងន់៨៧.៧១ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង ក្រដាស់វីងវេប្រាក់ចំនួន ០២ សន្លឹក ទូរស័ព្ទដៃ ចំនួន ០២ គ្រឿងនិងសម្ភារ: វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានការិយាល័យជំនាកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

img 20251114 110944 734 img 20251114 110944 866 img 20251114 110944 554

Scroll to Top