ជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជលផល០៣ករណី និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ

ជលផលខេត្តកំពង់ចាម បង្ក្រាបបទល្មើសជលផល០៣ករណី  និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានចាត់អាជ្ញាធរមូលដ្ឋាន សហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបបទល្មើសជលផល រុះរើ និងបំផ្លាញចោលឧបករណ៍ខុសច្បាប់បានចំនួន ០៣ករណីនៅក្នុងភូមិសាស្ត្រស្រុកព្រៃឈររួមមាន៖

ករណីទី១៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង ៤២០ម៉ែត្រ បង្គោលចម្រឹងចំនួន ២១០ដើម ចាក់លែងត្រីចម្រុះទម្ងន់ ១៥គីឡូក្រាម ។

ករណីទី២៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១២មាត់ របាំងស្បៃមុងប្រវែង ៦៧០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៤៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២២គីឡូក្រាម។ 

ករណីទី៣៖ រឹបអូសឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ របាំងស្បៃមុងប្រវែង ៦៦៥ម៉ែត្រ បង្គោលចម្រឹងចំនួន ៣២៥ដើម ចាក់លែងត្រីចម្រុះទម្ងន់ ២៥គីឡូក្រាម ។

fb img 1762853669227 fb img 1762853671644 fb img 1762853674114 fb img 1762853676601

Scroll to Top