លោក ប៊ិន ឡាដា អញ្ជើញជាអធិបតីពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាល័យ វង់តឹក ស្រុកស្រសន្ធរ

លោក ប៊ិន ឡាដា អញ្ជើញជាអធិបតីពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាល័យ វង់តឹក ស្រុកស្រសន្ធរ

 

ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃសៅរ៍១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងលោក ជា ចាន់ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារស បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យវង់តឹក ស្រុកស្រីសន្ធរ។

លោក ជា ចាន់ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នារស បានទូន្មានអោយក្មួយៗចេះកំណត់គោលដៅការសិក្សារបស់ខ្លួន និងត្រូវមានកាលវិភាគសិក្សារបស់ខ្លួនច្បាស់លាស់។

ក្នុងឱកាសនោះ លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានអញ្ជើញឡើងអានសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ និងអនុសាសន៍ចំនួន ១២ចំនុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការអប់រំឆ្នាំសិក្សាថ្មីនេះ។ ឆ្លៀតឱកាសនេះលោក អភិបាល នៃគណៈអភិបាលស្រុក
បានអំពាវនាវមាតាបិតា អាណាព្យាបាលសូមនាំកូន ចៅចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលាផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ប៊ិន ឡាដា លេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ត្រូវចៀសវាង អំពើមិនគប្បីដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ក្មួយៗគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ ។

ជាមួយគ្នានោះ លោកអភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ ក៏បានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាអ្នកដឹកនាំ ជាអ្នកសិក្សាស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផងដែរ៕

img 20251101 133327 087 img 20251101 133319 656 img 20251101 133320 162 img 20251101 133320 425 img 20251101 133320 185 img 20251101 133326 607 img 20251101 133327 325 img 20251101 133327 238 img 20251101 133326 952 img 20251101 133319 603 img 20251101 133320 054 img 20251101 133319 790 img 20251101 133320 068 img 20251101 133320 262 img 20251101 133319 664 img 20251101 133327 415

Scroll to Top