ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់ពីអង្គភាពផ្តល់សេវាសាធារណៈគំរូ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់ពីអង្គភាពផ្តល់សេវាសាធារណៈគំរូ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជួបសំណេះសំណាល និងឈ្វេងយល់ពីអង្គភាពផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។  

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានលើកទឹកចិត្តឱ្យអង្គភាពផ្តល់សេវាសាធារណៈ បន្តកិច្ចខិតខំប្រឹងប្រែង កែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូចនេះ នៅក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីសុខាភិបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គភាពផ្តល់សេវាសាធារណៈទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់សក្តានុពល ក្នុងស្មារតីរួមសាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសកម្មភាពនានា នៃការអនុវត្តការងាររបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ ក្នុងគោលដៅ បង្កើនការផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ នៃការផ្តល់សេវារបស់អង្គភាពជ័យលាភី និងគុណតម្លៃនៃមន្ត្រីសុខាភិបាលមូលដ្ឋាន៕

img 20251021 191116 880 img 20251021 191121 917 img 20251021 191134 136 img 20251021 191434 999 img 20251021 191141 907 img 20251021 191152 545 img 20251021 191443 344 img 20251021 191447 310

Scroll to Top