លោកឱ វាសនា មន្ត្រីនគរបាលសក្តិ៥ រងការចោទថាឆបោកប្រាក់ប្រជាពលរដ្ឋជិត១០ម៉ឺនដុល្លារ រឿងចូលក្របខណ្ឌ

លោកឱ វាសនា មន្ត្រីនគរបាលសក្តិ៥ រងការចោទថាឆបោកប្រាក់ប្រជាពលរដ្ឋជិត១០ម៉ឺនដុល្លារ រឿងចូលក្របខណ្ឌ

ករណីឆបោកប្រាក់ពាក់ព័ន្ធ នឹងរត់ការចូលក្របខ័ណ្ឌហាក់ដូចជារឿងដដែលៗ ដែលបង្កឡើងដោយមន្ត្រីនគរបាលហើយប្រជាពលរដ្ឋក្រីក្រជាអ្នករងគ្រោះ។ជាមួយនោះក៏មានមន្ត្រីនគរបាលមួយចំនួនត្រូវបានអស់បុណ្យស័កនិងខ្លះត្រូវជាប់គុកក៏មានពាក់ព័ន្ធករណីខាងលើនេះ។ ប៉ុន្តែករណីមន្ត្រីនគរបាលឈ្មោះឱ វាសនា ក្នុងសំណុំរឿងឆបោកនេះ មិនទាន់មានចំណាត់ការនៅឡើយទេ។

ជនរងគ្រោះបានឱ្យដឹងថា មន្រ្តីនគរបាលស័ក្ដិ៥ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឈ្មោះ ឱ វាសនា បានឆបោកប្រជាពលរដ្ឋក្នុងទំហំទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ជាថ្នូរក្នុងការធានារត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ។ ប៉ុន្តែបន្ទាប់ពីទទួលប្រាក់បានហេីយ ស័ក្ដិ៥ ឱ វាសនា មិនបានបំពេញការងារដែលទទួលជាមួយជនរងគ្រោះទេ ។ ក្រុមគ្រួសារជនរងគ្រោះបានព្យាយាមគ្រប់វិធីដើម្បីស្វែងរកការសម្របសម្រួលដើម្បីទទួលបានប្រាក់មកវិញ ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។

តាមផ្លូវច្បាប់ឯណោះវិញ លោក ស៊ូ សុជាតា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ២៨០២ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៥ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យឈ្មោះ ឱ វាសនា ហៅ កិ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ប្រើប្រាស់ទូរស័ព្ទលេខ ០១២ ៦២៣ ២៣១ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យចូលបង្ហាញខ្លួននៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោងធ្វើការ។

ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌករណីឆបោកក្លែង បន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង តាមពាក្យបណ្តឹង ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ របស់ឈ្មោះ ភាង ភានិត ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៣ ជនជាតិខ្មែ។

បើតាមប្រភពបានឱ្យដឹងថា ទោះបីតុលាការចេញដីកាបង្គាប់ឲ្យនាំខ្លួនស័ក្តិ ៥ ឱ វាសនា យ៉ាងណាក៏ដោយ គ្មានសមត្ថកិច្ចណាហ៊ានប៉ះទេ ទុកឱ្យជនល្មើសស័ក្ដិ៥រូបនេះ ធ្វើដំណើរដោយសេរីដូចគ្មានអ្វីកេីតឡេីង ។  

ប្រភពថាលោកឱវាសនាមានអំណាចឥទ្ធិពលខ្លាំងដោយសារមានមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ជាអ្នកការពារ។ យ៉ាងណាក៏ដោយគេមិនដឹងថាតើថ្នាក់ដឹកនាំជាន់ខ្ពស់នោះជានរណាឲ្យពិតប្រាកដទេ។ 

បើទោះជាយ៉ាងណាក៏ដោយ ជនរងគ្រោះ សំណូមពរ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ និង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ដល់ពួកគាត់ផង ។ ជនរងគ្រោះសង្ឃឹមថាពួកគាត់នឹងទទួលបានយុត្តិធម៌ពិតប្រាកដ៕

img 20251016 081305 613 img 20251016 081305 345 img 20251016 081305 721 img 20251016 081305 873

Scroll to Top