ពលរដ្ឋថា ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត និងសេវាផ្លូវភេទច្រើនកន្លែងរីកដូចផ្សិត

ពលរដ្ឋថា ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត និងសេវាផ្លូវភេទច្រើនកន្លែងរីកដូចផ្សិត

ប្រជាពលរដ្ឋក្រុងបាវិតខ្សឹបខៀវអំពីបញ្ហាទីតាំងល្បែង ស៊ីសងខុសច្បាប់ ជាច្រើនកន្លែងនៅក្រុងបាវិត រីកដូចផ្សិតស្ថិតនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង ។ មិនតែប៉ុណ្ណោះអាជ្ញាធរមានសមត្ថកិច្ច មិនអើពើក្នុងការបង្ក្រាប ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ទៅហើយ ទើបបានជាទុក បណ្តោយឱ្យក្រុមញៀនល្បែងខុសច្បាប់និងបង្កប់សេវាផ្លូវភេទទាំងនោះមិនខ្លាច ញញើត ច្បាប់សូម្បីតែបន្តិច។

ប្រភពព័ត៌មានបានឱ្យដឹងថាករណីលួចបើកល្បែងស៊ី សងខុសច្បាប់ និងកន្លែងម៉ាស្សាលាយឡំដោយសេវាផ្លូវភេទ ជាច្រើនកន្លែង។ វាពិតជាមិនអាចរកឃើញដោយងាយនោះទេតាមអ្វីដែលគេហៅថាកន្លែងកោសជប់ម៉ាស្សាបង្កប់សេវាផ្លូវភាពនោះ។ ប៉ុន្តែអាជ្ញាធរមាន សមត្ថកិច្ចបានដឹងអំពីបញ្ហាទាំងនេះ។ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចចុះទៅឆែកឆេត្រួតពិនិត្យទីតាំងម៉ាស្សាកោសជប់នោះនឹងឃើញមានភស្តុតាងជាមិន ខានឡើយ។

ប្រជាពលរដ្ឋនៅតាមហាងកាហ្វេនិយាយថា លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ពិតជាបានដឹងអំពីទីតាំងដែលមានល្បែងស៊ីសង និងកន្លែងកោសជប់ម៉ាស្សា ដែលលាយឡំដោយសេវាផ្លូវភេទទាំងឡាយនោះ។ ប្រជាពលរដ្ឋឆ្ងល់ថា ទីតាំងលេងល្បែងស៊ីសងខុសច្បាប់,ហាងម៉ាស្សាកោសជប់លួចលាក់បម្រើសេវាផ្លូវភេទរីកដូចផ្សិត ហេតុអ្វី លោកអធិការមិនបង្ក្រាប?

គួររំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ រាជធានី-ខេត្ត តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដោយគ្មានការលើកលែង៕

img 20250929 120721 369 img 20250929 120733 724 img 20250929 120814 475 img 20250929 120701 249 img 20250929 120808 338 img 20250929 120759 879 img 20250929 120832 627 img 20250929 120820 456

Scroll to Top