នគរបាលក្រុងតាខ្មៅ ឆ្លើយតបផេក facebook សម្លេង ឯករាជ្យ ចំណុចផ្ទះជួល ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក់ស្តែងមិនមានម៉ាសុីនកំព្យូទ័រ និង ឧបករណ៍សម្រាប់ប្រើប្រាស់បញ្ជាការលេងល្បែងតាមរយៈអនឡាញឡើយ

នគរបាលក្រុងតាខ្មៅ ឆ្លើយតបផេក facebook សម្លេង ឯករាជ្យ ចំណុចផ្ទះជួល ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក់ស្តែងមិនមានម៉ាសុីនកំព្យូទ័រ និង ឧបករណ៍សម្រាប់ប្រើប្រាស់បញ្ជាការលេងល្បែងតាមរយៈអនឡាញឡើយ

ខេត្តកណ្ដាល÷ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមធ្វើការឆ្លើយតបជូនទៅផេកហ្វេប៊ុក គេហទំព័រ សម្លេង ឯករាជ្យ ដែរមានខ្លឹមសារថា “មេការបនល្បែងស៊ីសងជល់មាន់ តាមប្រពន្ធ័អនឡាញ់ខុសច្បាប់សហការបានយ៉ាងល្អ ជាមួយម្ចាស់ហាងលក់បាយ កាហ្វេរ ក្នុងការប្រមូលផ្ដុំនិងទទួលក្រុមអ្នកញៀនល្បែងទាំងក្មេងទាំងចាស់ចូលចាក់ភ្នាល់ផ្អើនមនុស្សម្នា តែមិនដឹងថាផ្អើលដល់លោក វរសេនីយឯក យី វណ្ណដា អធិការក្រុងតាខ្មៅដែរឬយ៉ាងណា” ។

ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ចុះស្រាវជ្រាវចំណុចផ្ទះជួល ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាក់ស្តែងមិនមានម៉ាសុីនកំព្យូទ័រ និង ឧបករណ៍សម្រាប់ប្រើប្រាស់បញ្ជាការលេងល្បែងតាមរយៈអនឡាញឡើយ យ៉ាងណាមិញនគរបាលយើងបានណែនាំអប់រំទៅម្ចាស់ផ្ទះ និង ធ្វើកិច្ចសន្យាជូនអ្នកជួលផ្ទះ ដាក់កំហិតហាមដាច់ខាតទទួលដាក់ម៉ាសុីនបើកល្បែងអនឡាញ និង ផ្តល់ទីតាំងអោយលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។

សូមបងប្អូនប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានចំពោះទីតាំងដែរបើកល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ។ 

អាស្រ័យហេតុនេះសូមបណ្តាផេកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាដំណឹង ។

img 20250929 115143 306 img 20250929 115143 541 img 20250929 115143 881 img 20250929 115143 394 img 20250929 115143 449

Scroll to Top