
រដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថៃបានកំណត់យកថ្ងៃទី២៦ដើម្បីត្រៀមបោសសម្អាតពលរដ្ឋខ្មែរដោយរុញច្រានឱ្យចេញពីតំបន់ពលរដ្ឋខ្មែររស់នៅ ដែលក្រុមរាជាជ្រុលនិយមនៃរបបផ្ដាច់ការយោធាថៃអះអាងថាជាទឹកដីរបស់ពួកគេ។ នេះបើយោងតាមព័ត៌មានខាវសុតអង់គ្លេសរបស់ថៃផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
របបនេះក៏បានចោទប្រកាន់ដោយគ្មានភស្ដុតាងអះអាថា ទាហានខ្មែរបានរំលោភទៅលើបទឈប់បាញ់ រវាងកម្ពុជា និងថៃ ប៉ុន្តែពួកគេមិនបានគិតទៅលើសកម្មភាពរបស់ពួកគេចូលមកដាក់របងលួស និងកង់ឡានរំលោភចូលមកក្នុងដីខ្មែរប៉ះពាល់ដោយផ្ទាល់ដល់ការរស់នៅ និងការប្រកមមុខរបរប្រចាំថ្ងៃ។
សម្រែករបស់អ្នកភូមិបានស្រែកថា «ចោរទាហ៊ានសៀម មកឈ្លានពាន ដីខ្មែរទៀតហើយ»នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ យោធោថៃប្រមាណជាង៣០នាក់ បានចូលមករាយបន្លាលួស ត្រូវបានកម្លាំងប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ រួមគ្នា រុញច្រានយោធាថៃ ឲ្យដកថយក្រោយវិញ ត្រង់ចំណុច ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ស្ថានភាពរុញច្រានគ្នារវាងទាហានថៃដែលខ្លះប្រដាប់ដោយអាវុធជាប់ខ្លួន និងពលរដ្ឋខ្មែរដែលប្រើដំបងដើម្បីរារាំង និងរើរបងលួសចេញពីដីរបស់ពួកគេស្ថិតនៅក្នុងសភាពផុយស្រួយក្នុងការប៉ះទង្គិចគ្នា៕

