ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន១៩៣គ្រួសារ នៅទីបញ្ជាការវរសេនាតូចលេខ១៤១ នៃកងពលតូចអន្តរាគមន៍លេខ១៤៕


