ឯកឧត្តម ខូយ រីដា៖ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់

ឯកឧត្តម ខូយ រីដា៖  អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេសមុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ សូមពិនិត្យប្រភពឱ្យបានច្បាស់លាស់ ពលរដ្ឋល្អ សូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ពីព្រោះថា ព័ត៌មានក្លែងក្លាយ នាំឱ្យសង្គមវឹកវរ បង្កចលាចលដល់មនុស្ស និងប៉ះពាល់ ដល់សន្តិសុខជាតិ។

ការថ្លែងអំពាវនាវរបស់ឯកឧត្តមក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នៅវេទិកាអុំទូក ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកសុក្រ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ខូយ រីដា ក៏បានមានប្រសាសន៍បន្ថែមថា ការផ្សព្វផ្សាយយុទ្ធនាការនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ Say No To Fake News ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា បច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឱ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាល ក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ។ សូមចូលរួមទាំងអស់គ្នា និយាយថាទេ និងមិនចែករំលែក ព័ត៌មានក្លែងក្លាយ៕

fb img 1757665105462 fb img 1757665110724 fb img 1757665113018 fb img 1757665115412 fb img 1757665117812 fb img 1757665120114 fb img 1757665122366 fb img 1757665128668 fb img 1757665126403 fb img 1757665124391 fb img 1757665134979 fb img 1757665133062 fb img 1757665130814

Scroll to Top