តាងនាម គណៈកម្មាធិការគណបក្សខេត្ត រួមជាមួយសមាជិក សមាជិកាគណបក្សទូទាំងខេត្តកំពង់ចាម និង ក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងមនោសញ្ចេតនាសោមនស្សរីករាយ និងសូមបួងសួង ប្រសិទ្ធពរជ័យ សិរី មង្គល ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅក្នុងឱកាសថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ នាថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះ ចំពោះ ឯកឧត្តម ដែលជាថ្នាក់ ដឹកនាំដ៏ឆ្នើម មានប្រជាប្រិយភាព ប្រកបដោយបញ្ញាឈ្លាសវៃ បទពិសោធន៍ជ្រាលជ្រៅ និងបានចូលរួម កសាង និងស្តារប្រទេជាតិឡើងវិញ រហូតទទួលបាន នូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍ លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យព័ត៌មាន និងការលើកតម្កើងលទ្ធិប្រជាធិបតេយ្យ។ ព្រមជាមួយនោះដែរ ឯកឧត្តម បានលះបង់កម្លាំងកាយចិត្ត សម្ភារ និងថវិកា ជួយដល់មូលដ្ឋានខេត្តកំពង់ចាមយ៉ាងច្រើន ដើម្បី បម្រើឱ្យការអនុវត្តនូវកម្មវិធីនយោបាយ និងគោលនយោបាយ របស់គណបក្ស និងរាជរដ្ឋាភិបាល ទទួលបាន លទ្ធផលជាទីមោទនភាពយ៉ាងក្រៃលែង ។
សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចជោគជ័យធំៗថ្មីៗថែមទៀត ក្នុងភារកិច្ចបម្រើគណបក្ស និងប្រទេសជាតិ៕
សូម ឯកឧត្តម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា។


