ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ខេត្តក្រចេះ

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស  អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ខេត្តក្រចេះ

ខេត្តក្រចេះ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ ផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល សហគមន៍នេសាទ និងប្រជាការពារប្ញស្សីកែវ សរុបចំនួន១៤នាក់ ដោយប្រើទូកម៉ាស៊ីនចំនួន៤គ្រឿង ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំប្ញស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ក្នុងដំណើរនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលនូវឧករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងព្រួលស្បៃមុងចំនួន១៣ខ្សែ ប្រវែង៧៨០ម លូស្បៃមុងចំនួន១៥មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន១៩០ដើម និងចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៥០គីឡូក្រម ចូលក្នុងដែនទឹកធម្មជាតិវិញ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការងារបង្ក្រាបបទល្មើសនេសាទនៅក្នុងខេត្តកំពង់ចាមត្បូងឃ្មុំ ជាពិសេសនៅខេត្តក្រចេះធ្វើឡើងដូចភ្លៀងរលឹមនៅក្នុងរដូវបទនេសាទនេះ។ ឯកឧត្តមអំពាវនាវឲ្យប្រជាពលរដ្ឋនៅគ្រប់សហគមន៍ចូលរួមចំណែកទប់ស្កាត់ការនេសាទល្មើសច្បាប់ដើម្បីការពារធនធានធម្មជាតិមជ្ឈជាតិឱ្យសំបូរបែបតទៅអនាគត។

ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់៕

fb img 1757385203747 fb img 1757385205870 fb img 1757385208160 fb img 1757385210600 fb img 1757385212779 fb img 1757385215330 fb img 1757385218458 fb img 1757385220829 fb img 1757385224031

Scroll to Top