ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគាំទ្រ និងផ្ដល់យោបល់ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់លើការបញ្ជ្រាប GEDSI ក្នុងកម្មវិធីវិនិយោគ ក្រុង-ស្រុក ឃុំ-សង្កាត់។
គោលបំណងនៃកិច្ចប្រជុំដើម្បី ៖
១-វាយតម្លៃវឌ្ឍនភាពដែលធ្វើឡើងដោយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដាក់បញ្ចូលគោលការណ៍ GEDSI ទៅក្នុងកម្មវិធីវិនិយោគក្រុង ស្រុកនិង ឃុំសង្កាត់ (DIPs/CIPs)
២-ផ្ដល់ការណែនាំ និងការបង្ហាត់បង្ហាញដោយផ្ទាល់ដល់អ្នកចូលរួមអំពីរបៀបអនុវត្តគោលការណ៍ GEDSI ជាពិសេសផ្ដោតលើការបែងចែកថវិកាសេវាសង្គមដើម្បីគាំទ្រក្រុមងាយរងគ្រោះ។
៣-សម្របសម្រួលការរៀនសូត្រទៅវិញទៅមក៖ បង្កើតវេទិកាសម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីបង្ហាញ CIPs និង DIPs របស់ពួកគេ ចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីបញ្ហាប្រឈម និងយុទ្ធសាស្រ្តជោគជ័យសម្រាប់ការបញ្ជ្រាប GEDSI ។
៤-ដោះស្រាយឧបសគ្គនៃការអនុវត្ត៖ កំណត់ និងសហការដោះស្រាយបញ្ហាប្រឈម និងឧបសគ្គទូទៅក្នុងការបញ្ជ្រាប GEDSI ទៅក្នុងដំណើរការរៀបចំផែនការ និងថវិកាថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះរៀបចំធ្វើនៅនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមលោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រី មន្ត្រីនៃរដ្ឋបាលខេត្ត លោក លោកស្រីតំណាងមន្ទីរជំនាញពាក់ព័ន្ធ លោក លោកស្រីអភិបាលរងក្រុង-ស្រុក ប្រធានការិយាល័យសង្គមកិច្ច ប្រធានការិយាល័យផែនការនិងថវិកា មេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងអ្នកទទួលបន្ទុកកិច្ចការនារី(អ.ក.ន.ក) ដែលមកពីក្រុងស្រុកគោលដៅចំនួន៥ ក្រុង-ស្រុក និងសមាជិកសមាជិកាជាច្រើនរូបផងដែរ៕


