អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន នៅស្រុកសំរោង

អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន នៅស្រុកសំរោង

ខេត្តតាកែវ÷ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួល នីតិវិធី ដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ នៅវេលាម៉ោង ៨:៤០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀនជាក់ស្ដែង នៅចំណុចភូមិកូនរមាស ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

លទ្ធផល៖ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ (ប្រុស) ដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅសពណ៌ក្រាមចំនួន ០១ កញ្ចប់ ទម្ងន់៧.៦១ក្រាម (ថ្លឹងទាំងបកថង់)

២/ ទូរស័ព្ទចំនួន ០៣គ្រឿង

៣/ ម៉ូតូចំនួន ០២គ្រឿង

៤/ សម្ភារៈវេចខ្ចប់ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនបច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿ បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង ទៅអយ្យការសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

Scroll to Top