ខេត្តមណ្ឌលគិរី៖ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្អូនៗសិស្សានុសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យ ហ៊ុន សែន កោះញែក ចំនួន ២១៣នាក់ (ស្រី ១៦១នាក់) ដែលមកពីបណ្តាឃុំទាំង៦ ក្នុងស្រុកកោះញែក។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនោះដែរ លោកអភិបាលស្រុកបាននាំយកថវិកាដែលបានមកពីសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃ និងថវិកាផ្ទាល់ខ្លួន សរុបចំនួន ១.៣៥០.០០០រៀល (មួយលានសាមសិបប្រាំម៉ឺនរៀល) អង្ករចំនួន ៥៧៥គីឡូក្រាម ទឹកសុទ្ធចំនួន ៥០យួរ ព្រមទាំងសម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាន សម្រាប់យកទៅប្រើប្រាស់ផ្គត់ផ្គង់ និងបង្ការពេលប្អូនៗជួបការខ្វះខាត មានជំងឺ ឬបញ្ហាផ្សេងៗ៕


