ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានចុះល្បាតក្នុងភូមិសាស្ត្រខណ្ឌ និងប្រទះឃើញក្រុមយុវជនមួយក្រុមធំប្រមូលផ្តុំគ្នាពេលរាត្រី នៅចំណុចភូមិ១ តំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
កម្លាំងសមត្ថកិច្ចបាននាំក្រុមយុវជនទាំងនោះទៅកាន់មូលដ្ឋានអាវុធហត្ថខណ្ឌ ដើម្បីអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទំនើង ដែលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ជាមួយគ្នានេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មានអំពីសកម្មភាពក្មេងទំនើង តាមរយៈលេខ ១២៩១ ឬលេខ 031 5555 669 និងទំព័រហ្វេសប៊ុក Phnom Penh Gendarmerie ដើម្បីរួមគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ។


