លោក សី ទូច ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កំណត់ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៧-២០៣១ ជាមួយអង្គការ DCA ដើម្បីជំរុញការអភិវឌ្ឍនៅស្រុកកោះញែក

លោក សី ទូច ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កំណត់ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៧-២០៣១ ជាមួយអង្គការ DCA ដើម្បីជំរុញការអភិវឌ្ឍនៅស្រុកកោះញែក

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការវាយតម្លៃភូមិសាស្ត្រ និងការកំណត់អាទិភាព សម្រាប់រៀបចំកម្មវិធីយុទ្ធសាស្ត្រឆ្នាំ២០២៧-២០៣១» របស់អង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA) ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងនៅសាលប្រជុំរដ្ឋបាលស្រុកកោះញែក ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករ រួមមាន៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុក និងប្រធានការិយាល័យកសិកម្មស្រុក លោក លោកស្រី ជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំជាស្ត្រី មកពីឃុំទាំង៦ ក្នុងស្រុកកោះញែក និងក្រុមការងារបច្ចេកទេសនៃអង្គការជំនួយរបស់វិហារដាណឺម៉ាក (DCA)។

អង្គប្រជុំបានផ្តោតលើការពិភាក្សា និងវាយតម្លៃលើស្ថានភាពភូមិសាស្ត្រជាក់ស្តែង ព្រមទាំងប្រមូលធាតុចូលសំខាន់ៗពីអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់នូវតម្រូវការអាទិភាពឆ្លើយតបទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់អង្គការ DCA ក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៧-២០៣១) សំដៅនាំយកគម្រោងអភិវឌ្ឍន៍នានា មកអនុវត្តក្នុងស្រុកកោះញែកឲ្យចំគោលដៅ និងមានចីរភាព៕

 

Scroll to Top