ឯកឧត្តម ឃន ប្រុស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) ជូនដល់រដ្ឋបាលស្រុកបាធាយ

ឯកឧត្តម ឃន ប្រុស អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) ជូនដល់រដ្ឋបាលស្រុកបាធាយ

កំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប)» សម្រាប់រដ្ឋបាលស្រុកបាធាយ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ដល់មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋម ឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានគុណភាព និងទាន់ពេលវេលា។

ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់៖
ប្រធានក្រុមប្រឹក្សាស្រុកបាធាយ និងលោកស្រីអភិបាលរងស្រុក មន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំណាងមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាពនានា
មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក
កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អាជ្ញាធរមូលដ្ឋានឃុំ មន្ត្រីកសិកម្មឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីពាក់ព័ន្ធទាំងអស់នឹងទទួលបាននូវទិសដៅការងារច្បាស់លាស់ ក្នុងការរួមសហការគ្នារវាងផ្នែកសុខាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកបាធាយឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

Scroll to Top