រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ ស្តីពី «ការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ សម្តេចក្រឡាហោម ស ខេង (ជាន់ទី៩) ទីស្តីការក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ ដើម្បីធានាបាននូវការយល់ដឹងកាន់តែច្បាស់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារនៅថ្នាក់មូលដ្ឋាន ក្រុមការងារបច្ចេកទេស និងអាជ្ញាធរក្រុងអរិយក្សត្រ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom Meeting) យ៉ាងសកម្មផងដែរ ដោយរួមមាន៖
នាយករងរដ្ឋបាលក្រុង ប្រធាន និងអនុប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់
មន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធប្រចាំក្រុង-សង្កាត់
ចៅសង្កាត់ទាំង១១ នៃក្រុងអរិយក្សត្រ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការគ្រប់គ្រង និងការប្រៀបចំអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងឆ្លើយតបបានកាន់តែទាន់ពេលវេលាចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងអរិយក្សត្រឱ្យកាន់តែមានភាពរីកចម្រើនជាលំដាប់៕


