មន្រ្តីកិច្ចសន្យាជាង២០ឆ្នាំ ត្រូវលោកកងអាណាន់ចៅហ្វាយស្រុកអង្គរបូរី ដកចោលដូចស្ពៃ

មន្រ្តីកិច្ចសន្យាជាង២០ឆ្នាំ ត្រូវលោកកងអាណាន់ចៅហ្វាយស្រុកអង្គរបូរី ដកចោលដូចស្ពៃ

ខេត្តតាកែវ៖ យោងតាមការលើកឡើងពីសំណាក់លោកអ៊ុំតុប សាង បានអោយនាក់កាសែតដឹងថា លោកអ៊ុំបានធ្វើជាមន្រ្តីកិច្ចសន្យា ផ្នែកថែទាំសម្អាតក្នុងបរិវេណស្រុកអង្គរបូរីនេះជាង២០ឆ្នាំហើយ ស្រាប់តែលោកផាន ឃាងនាយយករដ្ឋបាល និងលោកសុខ ហន ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្សសាលាស្រុកអង្គរបូរីហៅគាត់ទៅប្រាប់ថា ចៅហ្វាយស្រុកដកលោកអ៊ុំចោលហើយ ដោយតួនាទីរបស់លោកអ៊ុំ ទុកអោយតៃកុងឡានចៅហ្វាយស្រុកអ្នកជំនួសវិញ។

ក្រោយមកលោកអ៊ុំ ក៏វេចបង្វេចមកនៅផ្ទះខ្ទមកម្សត់ជាមួយកូននៅភូមិកំពង់ពោធ៏ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ទាំងជីវភាពក្រីក្រតោកយ៉ាក បានត្រឹមតែស្រក់ទឹកភ្នែកស្តាយការងាររបស់ខ្លូន ព្រោះការងារថែទាំសាលាស្រុកមានតែមនុស្សចាស់ដូចលោកអ៊ុំទេ ដែលសាកសម មិននឹកស្មានថា តៃកុងឡានចៅហ្វាយស្រុកនៅក្មេង ហើយមានទេពកោសល្យ មកកាន់ការងារពីរមុខម្នាក់ឯងដូច្នេះនៅទេ។

លោកអ៊ុំ តុប សាង ដ៏សែនកម្សត់បានលើកដៃសំពះ សុំថ្នាក់លើមេត្តាជួយរកយុត្តិធម៌ជូនរូបគាត់ផង គាត់មិនមានអ្វីជាទីពឹងនោះទេ ក្រៅតែពីប្រាក់ខែមន្រ្តីកិច្ចសន្យាបន្តិចបន្តួចនេះទេ។

គួររំលឹកថា៖មន្ត្រីកិច្ចសន្យាសាលាស្រុកអះអាងថា ត្រូវបញ្ចប់ការងារ និងមិនបានបើកប្រាក់ខែ ខណៈតួនាទីត្រូវបានអ្នកបើកបររថយន្តចូលជំនួស

តាកែវ៖ លោក តុប សាង ដែលជាមន្ត្រីកិច្ចសន្យា បម្រើការងារនៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ បានលើកឡើងថា លោកត្រូវបានលោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បញ្ចប់ការងារ និងមិនបានបើកប្រាក់ខែឱ្យលោក ដោយលោកអះអាងថា លោកបានបម្រើការងារជាមន្ត្រីកិច្ចសន្យា អស់រយៈពេលជាច្រើនឆ្នាំ មុនពេលលោក កង អាណាន់ មកកាន់តំណែងជាអភិបាលស្រុក។

តាមការបញ្ជាក់របស់លោក តុប សាង លោកបានបម្រើការងារនៅសាលាស្រុកអង្គរបូរីជាច្រើនឆ្នាំ និងធ្លាប់បំពេញការងារជាមន្ត្រីកិច្ចសន្យាជាប្រចាំ។ លោកអះអាងថា ការបញ្ចប់ការងារនាពេលនេះ បានធ្វើឱ្យលោកមានការងឿងឆ្ងល់ ព្រោះលោកមិនបានទទួលការពន្យល់ច្បាស់លាស់អំពីមូលហេតុនៃការបញ្ចប់ការងារ។

លោក តុប សាង បានបន្តអះអាងថា បើកប្រាក់ខែ លោកអភិបាលស្រុកថា បើកប្រាក់ខែជាមួយលោកផ្ទាល់ ប៉ុន្តែនៅពេលដល់ពេលបើកប្រាក់ខែ លោកបែរជាត្រូវបានប្រាប់ថា មិនមានថវិកាសម្រាប់បើកប្រាក់ខែ ទៅវិញ។

ជាមួយគ្នានេះ លោក តុប សាង អះអាងថា បន្ទាប់ពីលោកត្រូវបានដកចេញពីការងារ តួនាទីដែលលោកធ្លាប់បំពេញ ត្រូវបានអ្នកបើកបររថយន្តរបស់លោកអភិបាលស្រុកចូលមកបំពេញជំនួស។ លោកយល់ថា ការផ្លាស់ប្តូរនេះគួរត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុ និងនីតិវិធីដែលបានអនុវត្ត។

លោក តុប សាង បានស្នើឱ្យមានការបំភ្លឺអំពីការបញ្ចប់ការងារ និងបញ្ហាប្រាក់ខែដែលលោកអះអាងថាមិនទាន់ត្រូវបានបើកជូនលោក ដើម្បីឱ្យរូបលោក និងសាធារណជនបានយល់ច្បាស់អំពីដំណើរការដែលបានអនុវត្ត៕

Scroll to Top