ប្រជាពលរដ្ឋសំណូមពរ៖ សុំអន្តរាគមន៍ជួសជុលផ្លូវដែលខូចខាតធ្ងន់ធ្ងរក្នុងឃុំបុរីជលសារ 

ប្រជាពលរដ្ឋសំណូមពរ៖ សុំអន្តរាគមន៍ជួសជុលផ្លូវដែលខូចខាតធ្ងន់ធ្ងរក្នុងឃុំបុរីជលសារ 

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងរស់នៅតាមបណ្ដោយផ្លូវក្នុងឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ ស្នើសុំយ៉ាងទទូច និងដោយសេចក្តីសង្ឃឹមជឿជាក់បំផុត ចំពោះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ និងសង្គ្រោះផ្លូវមួយខ្សែក្នុងឃុំដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនាពេលនេះ។

បច្ចុប្បន្ន ផ្លូវមួយខ្សែនេះបានក្លាយជាថ្លុកដក់ទឹក និងក្រហុក ដែលបង្កជាផលវិបាក និងការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការធ្វើដំណើររបស់សិស្សានុសិស្ស កូនចៅតូចៗត្រូវធ្វើដំណើរទៅសាលារៀន ប្រឈមនឹងគ្រោះថ្នាក់ និងសម្លៀកបំពាក់ សៀវភៅត្រូវប្រឡាក់ភក់ជារៀងរាល់ថ្ងៃ។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់គ្នានៅក្នុងឃុំបុរីជលសារ សូមអំពាវនាវដោយក្តីសង្ឃឹមយ៉ាងមុតមាំចំពោះចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ។ ប្រសិនបើកញ្ចប់ថវិកាសម្រាប់ការក្រាលកៅស៊ូ ឬចាក់បេតុងមិនទាន់ធ្លាក់មកដល់ទេនោះ សូមលោកអភិបាលខេត្ត និងមន្ទីរជំនាញ មេត្តាចាត់កម្លាំងបច្ចេកទេស ចាក់ដី ឈូសឆាយ និងកិនបង្ហាប់ផ្លូវនេះជាបណ្តោះអាសន្នផង ដើម្បីឱ្យប្រជាពលរដ្ឋ និងកូនចៅតូចៗអាចធ្វើដំណើរបានស្រួល និងមានសុវត្ថិភាពឡើងវិញ៕

Scroll to Top