អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យទ្វារទឹកទំនប់សែនព្រះរាម និងសកម្មភាពចិញ្ចឹមសត្វកណ្ដុរឬស្សីនៅមូលដ្ឋាន

អភិបាលស្រុកព្រៃកប្បាស ចុះពិនិត្យទ្វារទឹកទំនប់សែនព្រះរាម និងសកម្មភាពចិញ្ចឹមសត្វកណ្ដុរឬស្សីនៅមូលដ្ឋាន

តាកែវ៖ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស និងសហការី រួមជាមួយអាជ្ញាធរមូលដ្ឋានឃុំព្រៃផ្ដៅ បានចុះពិនិត្យស្ថានភាពទ្វារទឹកទំនប់សែនព្រះរាម និងសកម្មភាពចិញ្ចឹមសត្វកណ្ដុរឬស្សី និងកណ្ដុរប្រែងលក្ខណៈគ្រួសារ នៅភូមិស្មន់មុនី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ក្នុងការចុះពិនិត្យនេះ លោកអភិបាលស្រុក និងក្រុមការងារ បានពិនិត្យស្ថានភាពទ្វារទឹកទំនប់សែនព្រះរាម ព្រមទាំងពិនិត្យការចិញ្ចឹមសត្វរបស់លោក ហ៉ឹម សុខា ដោយផ្តោតលើការរៀបចំកន្លែងចិញ្ចឹម ការផ្តល់ចំណី ការថែទាំ និងការគ្រប់គ្រងសត្វ។

ជាមួយគ្នានេះ លោកអភិបាលស្រុកបានសាកសួរអំពីដំណើរការចិញ្ចឹម បទពិសោធន៍ បញ្ហាប្រឈម និងលទ្ធភាពក្នុងការពង្រីកការចិញ្ចឹមសត្វប្រភេទនេះ ជាពិសេសបញ្ហាបច្ចេកទេស ការថែទាំសុខភាពសត្វ និងទីផ្សារ។

ការចុះពិនិត្យនេះ ជាផ្នែកមួយនៃសកម្មភាពការងាររបស់រដ្ឋបាលស្រុកព្រៃកប្បាស ក្នុងការតាមដានស្ថានភាពហេដ្ឋារចនាសម្ព័ន្ធទឹក និងស្វែងយល់ពីសកម្មភាពផលិតកម្ម និងមុខរបររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជាមូលដ្ឋានក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋ៕

Scroll to Top