មន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រៀមដាក់ឱ្យដំណើរការអគារសល្យសាស្ត្រថ្មី ក្រោយជួសជុលរួច ១០០% លើកកម្ពស់គុណភាពសេវាព្យាបាល

មន្ទីរពេទ្យបង្អែកខេត្តតាកែវ ត្រៀមដាក់ឱ្យដំណើរការអគារសល្យសាស្ត្រថ្មី ក្រោយជួសជុលរួច ១០០% លើកកម្ពស់គុណភាពសេវាព្យាបាល

ខេត្តតាកែវ៖ អគារសល្យសាស្ត្រ (អគារសម្រាកព្យាបាលអ្នកជំងឺក្រោយវះកាត់) នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានជួសជុល និងកែលម្អរួចរាល់ ១០០% ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការ និងទទួលបម្រើសេវាជូនប្រជាពលរដ្ឋនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦នេះ។

អគារថ្មីនេះ ត្រូវបានរៀបចំឱ្យមានបរិយាកាសស្អាត មានអនាម័យខ្ពស់ និងបំពាក់បន្ទប់សម្រាកព្យាបាលប្រកបដោយផាសុខភាព ព្រមទាំងបំពាក់សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ដើម្បីធានាបាននូវការថែទាំអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពកាន់តែខ្ពស់។ មុនបើកដំណើរការ មន្ទីរពេទ្យក៏បានរៀបចំពិធីសូត្រមន្តសិរីសួស្តី ដើម្បីសម្ពោធការប្រើប្រាស់អគារផងដែរ។

ការជួសជុល និងកែលម្អអគារនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិតឯកទេស តែ វ៉ាន់ថា ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ និងទទួលបានការគាំទ្រពីលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាល និងផ្តល់បរិយាកាសព្យាបាលកាន់តែប្រសើរជូនប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្រ និងរួមគ្នាថែរក្សាសមិទ្ធផលសាធារណៈនេះ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលក្នុងខេត្តតាកែវ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់សេវាព្យាបាលប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ៕

img 20260805 095812 215 img 20260805 095812 332 img 20260805 095812 603 img 20260805 095812 067 img 20260805 095812 361 img 20260805 095811 816 img 20260805 095811 844 img 20260805 095812 148 img 20260805 095812 623 img 20260805 095815 567

Scroll to Top