ចាប់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធគ្រឿងញៀន ដកហូតថ្នាំញៀន ១០កញ្ចប់ ក្នុងប្រតិបត្តិការរួមរវាងអាវុធហត្ថតាកែវ និងកំពត

ចាប់ខ្លួនជនសង្ស័យ ៨នាក់ ពាក់ព័ន្ធគ្រឿងញៀន ដកហូតថ្នាំញៀន ១០កញ្ចប់ ក្នុងប្រតិបត្តិការរួមរវាងអាវុធហត្ថតាកែវ និងកំពត

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរជ័យ ខេត្តកំពត បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ និងដកហូតថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

តាមសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៨៖១០នាទី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបនៅចំណុចរោងមួយកន្លែង ស្ថិតក្នុងភូមិអូររំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសចំនួន ៨នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងការរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងនោះ ភាគច្រើនរស់នៅឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត និងមួយចំនួនទៀតរស់នៅឃុំត្រពាំងសាលា ស្រុកបន្ទាយមាស ខេត្តកំពត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ១០កញ្ចប់ មានទម្ងន់សរុប ៣២,៨០ក្រាម (ទាំងសំបកថង់), ទូរស័ព្ទដៃចំនួន ៨គ្រឿង និងម៉ូតូចំនួន ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ៨នាក់ រួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

img 20260804 181257 114 img 20260804 181257 420 img 20260804 181257 049 img 20260804 181256 738 img 20260804 181257 141

Scroll to Top