ពលរដ្ឋរិះគន់មន្ទីរទេសចរណ៍ខេត្តតាកែវ ថាមិនយកចិត្តទុកដាក់រមនីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទភ្នំដា

ពលរដ្ឋរិះគន់មន្ទីរទេសចរណ៍ខេត្តតាកែវ ថាមិនយកចិត្តទុកដាក់រមនីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទភ្នំដា

ខេត្តតាកែវ៖ ពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ រិះគន់ចំៗថា ការដែលទៅទស្សនាប្រសាទភ្នំដា ស្ថិតក្នុងភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី មានការពិបាកដោយឃើញមានតែទីស្នាក់ការលក់សំបុត្រ តែគ្មានភ្នាក់ងារនៅប្រចាំនោះទេ ហើយទីស្នាក់ការនោះក៏ក្លាយជាជង្រុកដាក់ស្រូវ របស់មន្រ្តីទេសចរណ៍ដែលប្រចាំការនៅទីនោះទៀត ចំណែកបន្ទប់ទឹកវិញគឺជាប់សោររហូតភ្ញៀវជាតិ និងអន្តរជាតិ នាំគ្នាដើរសុំបន្ទប់ទឹកពលរដ្ឋប្រើប្រាស់ទៅវិញ។

មតិរិះគន់បន្តទៀតថា ចំពោះភ្ញៀវទៅទស្សនាដោយជិះទូក គឺពិបាករកកន្លែងឡើងខ្លាំងណាស់ ដោយមិនមានចំណតត្រឹមត្រូវចំពោះភ្ញៀវអន្តរជាតិ រកកន្លែងទិញសំបុត្រមិនឃើញទេ តែពេលកំពុងដើរទស្សនា គេឃើញមានមន្រ្តីទេសចរណ៍ ជិះម៉ូតូតាមយកលុយថ្លៃចូលទស្សនាដោយមិនមានចេញវិកិយប័ត្រអ្វីអោយទៅភ្ញៀវនោះទេ សកម្មភាពទាំងនោះហាក់បីដូចជា មន្ទីរទេសចរណ៍ខេត្តតាកែវ ខ្វះការយកចិត្តទុកដាក់ចំពោះភ្ញៀវខ្លាំងណាស់។

ពាក់ព័ន្ធករណីខាងលើ លោកឈូក ប៊ុនថនប្រធានមន្ទីទេសចរណ៍ខេត្តតាកែវ បានប្រាប់អោយដឹងថា នៅរមណីយដ្ឋានប្រាសាទភ្នំដា មានស្នាក់ការលក់សំបុត្រត្រឹមត្រូវ ហើយរឿងដាក់ស្រូវលោកបានណែនាំ ដល់មន្រ្តីនៅប្រចាំការទីនោះថា “ឈប់យកស្រូវទៅទុកក្នុងទីស្នាក់ការនិងទៀត តែមន្រ្តីរបស់លោកនៅតែមិនស្ដាប់”។

លោកឈូក ប៊ុនថន បានបន្តទៀតថា រឿងភ្ញៀវចូលទស្សនា បើពលរដ្ឋខ្មែរមិនតម្រូវអោយយកលុយទេ តែបើភ្ញៀវបរទេសត្រូវយកលុយក្នុង០១នាក់០២ដុល្លារ ដោយចេញវិកីយបត្រ័ត្រឹមត្រូវ ពីក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុបើមានករណីយកលុយពីភ្ញៀវបរទេសដោយមិនចេញវិក័យប័ត្រអោយ គឺផ្ទុយពីផ្លូវច្បាប់ តែលោកបានបញ្ជាក់ថាលោកនិងបើកការស៊ើបអង្កេតចំពោះគ្មានមន្រ្តី ឬភ្នាក់ងារប្រចាំនៅស្នាក់លក់សំបុត្រ អាចមានម្ដងម្កាលទេ។

លោកឈូក ប៊ុនថនបានបញ្ជាក់ទៀតថា មន្រ្តីរបស់លោកប្រចាំនៅទីនោះឈ្មោះសុខ ទ្រី មានប្រាក់ខែបើកពីរដ្ឋត្រឹមត្រូវ ដូច្នេះមន្រ្តីត្រូវតែអនុវត្តតាមតួនាទីអោយបានត្រឹមត្រូវ តាមច្បាប់របស់ក្រសួងទេសចរណ៍ យ៉ាងណាលោកនិងចុះទៅតាមដានការងារមន្រ្តីរបស់លោកដែលប្រចាំការនៅទីនោះ៕

fb img 1781578480206 videocapture 20260616 094958 videocapture 20260616 095214 videocapture 20260616 095216 videocapture 20260616 094759 videocapture 20260616 094740 videocapture 20260616 094713 videocapture 20260616 094726 img 20260616 094654 849 img 20260616 094648 298 img 20260616 094648 207 img 20260616 094648 062 img 20260616 094648 228 img 20260616 094647 943

Scroll to Top