ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ

ដំណឹងល្អសម្រាប់អ្នកនិយមគាំទ្រ «ទុរេនបែកអន្លូង» ស្រុកស្ទឹងត្រង់! លែងព្រួយបារម្ភចំពោះទុរេនក្លែងបន្លំ

ខេត្តកំពង់ចាម៖ ដំណឹងល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកនិយមចូលចិត្តពិសារផ្លែទុរេនទាំងអស់ លែងត្រូវព្រួយបារម្ភចំពោះការទិញប៉ះចំទុរេនក្លែងបន្លំថាជា «ទុរេនបែកអន្លូង» ទៀតហើយ។ នេះជារបត់ថ្មីមួយដ៏រីករាយ បន្ទាប់ពីផ្លែឈើដ៏មានប្រជាប្រិយភាពប្រចាំតំបន់មួយនេះ ទទួលបានការការពារ និងធានាគុណភាពជាផ្លូវការ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្នុងដំណើរអញ្ជើញចុះបំពេញបេសកកម្មត្រួតពិនិត្យវឌ្ឍនភាពសហគមន៍ ទុរេនបែកអន្លូង ជាមួយតំណាងក្រសួង ពាណិជ្ជកម្ម និងកសិកម្មរុក្ខាប្រមាញ់និងនេសាទ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការក្លែងបន្លំនៅលើទីផ្សារ និងដើម្បីលើកកម្ពស់កសិផលខ្មែរ ពេលនេះទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ទទួលបានខ្នងបង្អែកយ៉ាងរឹងមាំចំនួនពីរគឺ៖

១-ការចុះបញ្ជីម៉ាកសមូហភាព (កម្មសិទ្ធិបញ្ញា)៖ ធានាការពារឈ្មោះ និងកេរ្តិ៍ឈ្មោះ «ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់» ស្របច្បាប់ មិនអនុញ្ញាតឱ្យមានការយកឈ្មោះនេះទៅប្រើប្រាស់ខុសច្បាប់លើទុរេនមកពីតំបន់ផ្សេងឡើយ។

២-វិញ្ញាបនបត្រ CamGAP (សំគាល់ទីតាំងចម្ការ)៖ ជាការបញ្ជាក់ថា ទុរេនទាំងនោះត្រូវបានដាំដុះស្របតាមស្តង់ដារកសិកម្មល្អរបស់កម្ពុជា ដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដឹងពីប្រភពចម្ការច្បាស់លាស់ ធានាទាំងគុណភាព រសជាតិ និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ។

ឯកឧត្តម អភិបាលខេត្ត បន្តថា ចាប់ពីពេលនេះតទៅ មុននឹងសម្រេចចិត្តទិញ សូមកុំភ្លេចសាកសួរ ឬពិនិត្យមើលសញ្ញាសំគាល់ ម៉ាកសមូហភាព និងប័ណ្ណបញ្ជាក់ CamGAP ដើម្បីប្រាកដថា លោកអ្នកបានវាយតម្លៃ និងគាំទ្រចំទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ពិតប្រាកដ៕ img 20260613 200812 618 img 20260613 200811 928 img 20260613 200811 866 img 20260613 200812 187 img 20260613 200812 163 img 20260613 200812 548 img 20260613 200812 351 img 20260613 200811 585 img 20260613 200746 990 img 20260613 200747 841 img 20260613 200747 817 img 20260613 200811 653 img 20260613 200747 253 img 20260613 200747 485 img 20260613 200747 234 img 20260613 200747 449 img 20260613 200747 459 img 20260613 200747 355 img 20260613 200734 239 img 20260613 200735 054 img 20260613 200734 843 img 20260613 200735 086 img 20260613 200734 756 img 20260613 200735 060 

Scroll to Top