លោក សី ទូច ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា នៅក្នុងភូមិសាស្រ្តស្រុក ជាពិសេស លើសកម្មភាព Scams Online

លោក សី ទូច ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា នៅក្នុងភូមិសាស្រ្តស្រុក ជាពិសេស លើសកម្មភាព Scams Online

ខេត្តមណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការណែនាំពីឯកឧត្ដម គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ និងទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា ក្នុងភូមិសាស្រ្តនៃស្រុកកោះញែក ។

ក្នុងប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពស្រុកកោះញែក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុន ឃុនយ័ន្ត ជាក្រុមហ៊ុនរុករករ៉ែមាស ដែលមានទីស្នាក់ការស្ថិតនៅឃុំស្រែហ៊ុយ ចម្ងាយប្រហែល40Km ពីទីរួមស្រុក បានរកឃើញជនបរទេសចំនួន ០៩នាក់ ស្រី ០១នាក់ (ជនជាតិចិនទាំងអស់) កំពុងបម្រើការងារ។ ជនជាតិចិនទាំងនោះមានជំនាញការងាររ៉ែ មានឯកសារដូចជា Passports និង Visa។ ក្នុងចំណោមជនជាតិចិនទាំង ០៩នាក់ មាន ០២នាក់ អត់ទាន់មានប័ណ្ណការងារនៅឡើយ។ ជនជាតិចិនទាំងនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ទាំងអស់។ គណៈបញ្ជាការឯកភាពស្រុក បានណែនាំឱ្យទៅបំពេញបែបបទធ្វើប័ណ្ណការងារឱ្យបានត្រឹមត្រូវ។ ក្រុមការងាបានរៀបចំផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេសទៅលើសកម្មភាព Scams Online។ គណៈបញ្ជាការឯកភាពស្រុកកោះញែកបានអនុវត្តកិច្ចការងារសន្តិសុខក្នុងដែនសមត្ថកិច្ចជាប្រចាំ ដោយយកចិត្តទុកដាក់ និងងមានការទទួលខុសត្រូវខ្ពស់។

ដោយឡែក នៅថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាឯកភាពស្រុក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២ក្រុមហ៊ុន៖ ទី១ -ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្ថិតក្នុងឃុំសុខសាន្ត និង ទី២-ក្រុមហ៊ុន ណេងណា ស្ថិតក្នុងឃុំរយ៉ ដែលមានចម្ងាយប្រហែល៣៥Km ពីទីរួមស្រុក។ ក្រុមហ៊ុន លឹមរ៉ូយ៉ាល់មានជនបរទេស ០១នាក់ (ជនជាតិចិន ភេទ. ប្រុស) កំពុងបម្រើការងារ ដោយឡែកក្រុមហ៊ុនណេងណាមិនមានជនបរទេសបម្រើកាងារទេ។ ជនជាតិចិនរូបនោះ ជាអ្នកគ្រប់គ្រងស្នាក់ការក្រុមហ៊ុនលឹមរ៉ូយ៉ាល់ មានឯកសារដូចជា Passports Visa និង ប័ណ្ណការងារ។ ជនជាតិចិនរូបនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ។ ក្រុមការងាបានរៀបចំផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេស ទៅលើសកម្មភាព Scams Online៕

img 20260609 182732 955 img 20260609 182732 915 img 20260609 182733 040 img 20260609 182733 032 img 20260609 182732 870 img 20260609 182733 589 img 20260609 182732 733 img 20260609 182732 776

Scroll to Top