មន្ទីរបរិស្ថានបង្ក្រាបទីតាំងស្តុបឈើខុសច្បាប់,ដែលបង្ហាញច្បាស់ថា ការកាប់ឈើនៅខេត្តមណ្ឌលគីរីនៅតែកើតមានជាធម្មតា

មន្ទីរបរិស្ថានបង្ក្រាបទីតាំងស្តុបឈើខុសច្បាប់,ដែលបង្ហាញច្បាស់ថា ការកាប់ឈើនៅខេត្តមណ្ឌលគីរីនៅតែកើតមានជាធម្មតា

 

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់១កន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើដែលជនមិនស្គាល់មុខយកទៅលាក់ទុក២៦កំណាត់ប្រភេទឈើ ឈ្លិច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ភស្តុតាងជាក់ស្ដែងទាំងនេះបញ្ជាក់ច្បាស់ថា ទោះបីជាឈើដែលកាប់រួចទាំងនេះ នាំមកពីក្រៅដែនបរិស្ថាន ឬក្នុងដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើក៏ដោយ ក៏បញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅ ក្នុងភូមិសាស្ត្រទឹកដីខេត្តមណ្ឌលគីរីនៅតែបន្តកើតមានជាធម្មតា។ វាក៏បង្ហាញផងដែរអំពីកំសោយ នៃសមត្ថកិច្ចពាក់ព័ន្ធទាំងមន្ទីរបរិស្ថាន និង ខាងរដ្ឋបាលព្រៃឈើ។ ប្រសិនមកឈើទាំងនោះត្រូវបានកាប់បំផ្លាញដឹកចេញពីដែនបរិស្ថាន វាជាកំសោយនៃការដឹកនាំខាងបរិស្ថាន តែប្រឈើនោះដឹកចេញពីដែនសមត្ថកិច្ចរដ្ឋបាលព្រៃឈើវាគឺជាកម្សោយរបស់មេព្រៃ។

មន្ទីរបរិស្ថានតែងតែអួតអំពីជោគជ័យនៃការបង្ក្រាបបទ ល្មើស តាមរយៈការប្រមូលបានឈើដែលកាប់រួច ជាញឹកញាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសក្នុងដែនអភិរក្ស។ ប៉ុន្តែភ្លេចគិតថាដើមឈើឈរ នៅតែត្រូវបានកាត់បំផ្លាញហើយមួយចំនួនណានោះគឺជាប្រភេទឈើដែលអាចរួចប៉ុណ្ណោះដែលត្រូវបានរឹបអូសឬបង្ក្រាប ហើយភាគច្រើនមិនឃើញមានម្ចាស់ទៀតផង។ តើនេះជើងជោគជ័យនៃការការពារឈើ នៅក្នុងដែនអភិរក្សឬយ៉ាងដូចម្ដេច?

ពាក់ព័ន្ធនឹងតម្រូវការដីធ្លីសម្រាប់បង្កបង្កើនផល លោក ហាស់ វិបុល មានប្រសាសន៍ថា សូមបងប្អូនកុំកាប់រានដីព្រៃដោយចិត្តឯងឱ្យសោះ។ ប្រសិនបើបងប្អូនមានតម្រូវ ការដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំមកកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ដើម្បីឱ្យយើងខ្ញុំមានវិធានការពិនិត្យ និងដោះស្រាយជូនតាមនីតិវិធី និងបទដ្ឋានបច្ចេកទេស ដើម្បីចៀសវាងការប្រឈមមុខចំពោះមុខច្បាប់ជាធរមាន។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារធនធានធម្មជាតិ និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ដើម្បីភាពបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ខេត្តប៉ូលសេដ្ឋកិច្ចទី៤ មួយនេះ៕

img 20260514 134711 875 img 20260514 134712 405 img 20260514 134712 597 img 20260514 134659 753 img 20260514 134659 517 img 20260514 134659 034 img 20260514 134659 402 img 20260514 134659 905 img 20260514 134659 545 img 20260514 134659 104 img 20260514 134659 008 img 20260514 134659 693 img 20260514 134659 093

Scroll to Top