អំណរគុណអាជ្ញាធរក្រុងតាខ្មៅ ចុះអនុវត្តទាន់ពេលវេលា អត់មានគំនរអេតចាយរំលោភចិញ្ចើមផ្លូវទៀតទេយប់នេះ! 

អំណរគុណអាជ្ញាធរក្រុងតាខ្មៅ ចុះអនុវត្តទាន់ពេលវេលា អត់មានគំនរអេតចាយរំលោភចិញ្ចើមផ្លូវទៀតទេយប់នេះ! 

ខេតកណ្តាល៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់ក្បែរសាលាចិន ហេង តុង ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងរដ្ឋបាលខេត្តកណ្តាលបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរសង្កាត់តាខ្មៅ និងអាជ្ញាធរក្រុង តាខ្មៅ ខេត្តកណ្តាល ដែលបានចុះពិនិត្យ និងអនុវត្តវិធានការទាន់ពេលវេលា ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ដែលធ្លាប់មានបញ្ហាអេតចាយរំលោភលើដីចំណីផ្លូវ។

ជាក់ស្តែង នៅយប់នេះ គេសង្កេតឃើញថា មិនមានការដាក់អេតចាយហៀរចូលលើចិញ្ចើមផ្លូវដូចមុនទៀតឡើយ ដែលធ្វើឲ្យស្ថានភាពចរាចរណ៍មានរបៀបរៀបរយ និងមានសុវត្ថិភាពជាងមុន ជាពិសេសសម្រាប់អ្នកធ្វើដំណើរនៅពេលយប់ និងពេលថ្ងៃ។

កាលពីមុនតំបន់នេះ ត្រូវបានប្រជាពលរដ្ឋលើកឡើង អំពីបញ្ហាអេតចាយដាក់រំលោភចិញ្ចើមផ្លូវ បង្កការលំបាកក្នុងការធ្វើដំណើរ និងអាចបង្កហានិភ័យចរាចរណ៍។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពបានប្រសើរឡើង គ្មានការរំលោភលើផ្លូវសាធារណៈដូចមុនទៀតឡើយ។

ប្រជាពលរដ្ឋបានចាត់ទុកសកម្មភាពនេះថា ជាការឆ្លើយតបវិជ្ជមានរបស់អាជ្ញាធរដែលបានស្តាប់មតិប្រជាពលរដ្ឋ និង ចាត់វិធានការជាក់ស្តែងដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈក្នុងមូលដ្ឋាន។

មហាជនសង្ឃឹមថា អាជ្ញាធរនឹងបន្តតាមដាន និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងបរិស្ថានផ្លូវ សាធារណៈឲ្យបានយូរអង្វែង៕

videocapture 20260513 212448 videocapture 20260513 212314 videocapture 20260513 212311 videocapture 20260513 212300 videocapture 20260513 212320 videocapture 20260513 212443 videocapture 20260513 212328

Scroll to Top