ផ្លូវបេតុង និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយនសម្រេចការស្ថាបនាបានប្រមាណ90%

ផ្លូវបេតុង និងផ្លូវកៅស៊ូ១ខ្សែ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយនសម្រេចការស្ថាបនាបានប្រមាណ90%

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់គម្រោងស្ថាបនាបេតុងអាមេ និងផ្លូវក្រាលកៅស៊ូDBDT ១ខ្សែ ប្រវែង5550ម៉ែត្រ ទទឹង6 ម៉ែត្រ តភ្ជាប់ពីផ្សារផ្អាវ ទៅឃុំទំនប់-ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម សម្រេចការស្ថាបនាបានប្រមាណ90%ហើយ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ប្រកបដោយស្នាមញញឹម និងភាពស្និទ្ធស្នាល។ បងប្អូនប្រជាពលរដ្ឋ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តមអភិបាលខេត្ត ដែលថ្នាក់ដឹកនាំតែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេស ក្នុងការតាមដានការរដ្ឋានខាងលើប្រកបដោយស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕

img 20260507 214725 268 img 20260507 214725 528 img 20260507 214726 120 img 20260507 214726 179 img 20260507 214726 187 img 20260507 214726 050 img 20260507 214725 339 img 20260507 214725 996

 

Scroll to Top