រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងឆ្នាំ២០២៥ ពង្រឹងតម្លាភាព និងប្រសិទ្ធភាពការគ្រប់គ្រង

រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងឆ្នាំ២០២៥ ពង្រឹងតម្លាភាព និងប្រសិទ្ធភាពការគ្រប់គ្រង

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំការងារសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល សម្រាប់ការបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅសាលប្រជុំធំ អគារច្រកចេញចូលតែមួយ នៃសាលាខេត្តតាកែវ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឹម ចាន់ពិសិដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងលោក ញ៉ែម ស្រស់ អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ក្នុងនោះ មានការចូលរួមពីលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក-លោកស្រីអភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារត្រួតពិនិត្យផ្ទៃក្នុង។ ជាមួយគ្នានេះដែរ គណៈអធិបតិបានបង្ហាញគោលបំណងនៃការបើកសវនកម្មនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ឱ្យមានភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាពខ្ពស់។ ក្នុងនោះ ក៏មានគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានសាធារណៈ និងការអនុវត្តន៍តួនាទីភារកិច្ចរដ្ឋបាលឱ្យស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។

ការអនុវត្តសវនកម្មផ្ទៃក្នុងត្រូវបានចាត់ទុកថាជាឧបករណ៍សំខាន់មួយ ក្នុងការកែលម្អការគ្រប់គ្រង និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការបំពេញការងាររបស់អាជ្ញាធរមូលដ្ឋាន។

គួរបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំសវនកម្មជាប្រចាំ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តតាកែវ ក្នុងការរក្សាសុចរិតភាព និងអភិវឌ្ឍន៍ការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់៕

img 20260504 183424 445 img 20260504 183055 022 img 20260504 183423 867 img 20260504 183424 131 img 20260504 183423 848 img 20260504 183424 116 img 20260504 183423 828 img 20260504 183424 341 img 20260504 183424 451

Scroll to Top