សង្ស័យសំណង់គ្មានច្បាប់នៅស្រុកស្អាង ខណៈពលរដ្ឋទាមទារពង្រឹងការអនុវត្តច្បាប់

សង្ស័យសំណង់គ្មានច្បាប់នៅស្រុកស្អាង ខណៈពលរដ្ឋទាមទារពង្រឹងការអនុវត្តច្បាប់

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋបានលើកឡើង និងស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ចុះពិនិត្យសំណង់មួយកន្លែងដែលកំពុងដំណើរការសាងសង់ ស្ថិតនៅក្បែរស្ពាន១៧ ជិតវត្តសុភី តាមបណ្ដោយផ្លូវ២១បេ ក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ដោយសង្ស័យថា មិនមានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវតាមច្បាប់។

តាមការសង្កេតជាក់ស្តែង សំណង់ខាងលើមិនឃើញមានការបិទបង្ហាញលិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការដ្ឋាននៅទីតាំងនោះឡើយ ដែលបង្កឲ្យមានការសង្ស័យពីភាពស្របច្បាប់ និងការអនុវត្តតាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យសំណង់។

ប្រជាពលរដ្ឋបានអំពាវនាវដល់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ ព្រមទាំងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាចាត់តាំងមន្ត្រីជំនាញចុះស្រាវជ្រាវ និងត្រួតពិនិត្យជាបន្ទាន់ ដើម្បីអនុវត្តវិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង និងមានប្រសិទ្ធភាព។

ប្រជាពលរដ្ឋលើកឡើងថា បញ្ហាសំណង់សង្ស័យគ្មានច្បាប់នេះ មិនមែនកើតមានតែករណីខាងលើនោះទេ ប៉ុន្តែនៅតាមតំបន់មួយចំនួនក្នុងស្រុកស្អាង ក៏មានសំណង់ជាច្រើនកំពុងសាងសង់ដោយគ្មានភាពច្បាស់លាស់ផ្នែកច្បាប់ផងដែរ ដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការគោរពច្បាប់ក្នុងវិស័យសំណង់៕

img 20260501 210146 923 img 20260501 210139 502 img 20260501 210147 173

Scroll to Top