ផ្លូវខេត្តលេខ១៤ ជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ចាប់ពីមុខសាលាស្រុកលើកដែក ទៅក្អមសំណរខូចខាតខ្លាំង

ផ្លូវខេត្តលេខ១៤ ជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ ចាប់ពីមុខសាលាស្រុកលើកដែក ទៅក្អមសំណរខូចខាតខ្លាំង

ខេត្តកណ្ដាល៖ ផ្លូវខេត្តលេខ១៤ ចាប់ពីចំណុចមុខសាលា ស្រុកលើកដែក ឆ្ពោះទៅច្រកព្រំដែនក្អមសំណ កំពុងប្រឈមនឹងបញ្ហាផ្លូវខូចខាតខ្លាំង និងធូលីហុយងងឹតមេឃ ដែលបង្កផលប៉ះពាល់ខ្លាំងដល់សុខមាល ភាពរស់នៅ និងការធ្វើដំណើរប្រចាំថ្ងៃ។ បញ្ហាប្រឈមលើវិស័យសេដ្ឋកិច្ចគឺប៉ះពាល់យ៉ាងខ្លាំង នៅគ្រាដែលជំនាញខាងមន្ទីរសាធារណការខេត្តកណ្ដាលហាក់ដូចជាមិនស្ថិតក្នុងផែនការជួសជុលនោះដែរ។

ទិដ្ឋភាពដែលអ្នកកាសែតបានឃើញដោយផ្ទាល់កាលពីរសៀលថ្ងៃទី២៧ខែមេសា ស្ថានភាពផ្លូវដែលខូចស្ទើរខ្ទេចខ្ទីរ ច្រើនសិបគីឡូម៉ែត្រមិនត្រឹមតែបង្កការលំបាកក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលយប់ ឬពេលមានរថយន្តធុនធំបើកបរឆ្លងកាត់ បង្កធូលីក្រាស់ ធ្វើឲ្យបាត់បង់និងគំរាមកំហែងដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។

បញ្ហាហុយធូលីនេះ ក៏ជាប្រភពហានិភ័យសុខភាពសាធារណៈផងដែរ ដោយអាចប៉ះពាល់ដល់ប្រព័ន្ធដង្ហើមរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ មនុស្សចាស់ អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋអ្នករស់នៅអមសងខាងផ្លូវ។ លើសពីនេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងបរិយាកាសរស់នៅក្នុងតំបន់។ និយាយរួមទៅ បញ្ហាផ្លូវខេត្តលេខ១៤ក្នុងស្រុកលើកដែក ខេត្តកណ្ដាល នេះគួរតែត្រូវបានសិក្សាជាអាទិភាពដោះស្រាយបញ្ហាជាបន្ទាន់ដើម្បីសម្រួលការធ្វើដំណើរនិងការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមជាស្ថាប័នជំនាញក្រោមការដឹកនាំរបស់លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលក៏ដូចជាលោក ប៉េង ពោធិ៍នា មន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន ប្រជាពលរដ្ឋសង្ឃឹមថា នឹងមានការចុះពិនិត្យមើល និងដោះស្រាយឲ្យបានទាន់ ពេលវេលា ដើម្បីស្តារឡើងវិញនូវគុណភាពផ្លូវ ធានាសុវត្ថិភាពចរាចរណ៍ កាត់បន្ថយហានិភ័យសុខភាព និងលើកកម្ពស់សោភ័ណភាពសាធារណៈ។

មហាជនអំពាវនាវឲ្យជំរុញឲ្យមានការយកចិត្តទុកដាក់ និងចាត់វិធានការជាក់ស្តែងពីសំណាក់រដ្ឋបាលខេត្តកណ្ដាលជាពិសេស្ថាប័នជំនាញមន្ទីរសាធារណការ ព្រោះផ្លូវល្អ គឺជាសរសៃឈាមសេដ្ឋកិច្ច និងជាគន្លងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់៕

videocapture 20260428 075433 videocapture 20260428 073306 videocapture 20260428 073300 videocapture 20260428 073248 videocapture 20260428 073244 videocapture 20260428 073232 videocapture 20260428 073220 videocapture 20260428 073119 videocapture 20260428 073050 img 20260428 072920 182 videocapture 20260428 073036 img 20260428 080627 031 img 20260428 080635 598

Scroll to Top