សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីរាជការ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ចំនួន ១.១៩៣នាក់។

ពិធីសំណេះសំណាលនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

img 20260425 200305 473 img 20260425 200304 673 img 20260425 200304 901 img 20260425 200304 482 img 20260425 200314 604 img 20260425 200305 117 img 20260425 200304 787 img 20260425 200304 540 img 20260425 200314 725 img 20260425 200304 500 img 20260425 200314 707 img 20260425 200314 278 img 20260425 200314 120 img 20260425 200314 283 img 20260425 200314 968 img 20260425 200314 706 img 20260425 200314 952 img 20260425 200313 985 img 20260425 200304 909 img 20260425 200304 669

Scroll to Top