ខេត្តតាកែវ៖ អាជីវកម្មហាងកាហ្វេនៅក្រុងដូនកែវ កំពុងរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងម៉ាកហ្វ្រេនឆាយពីបរទេស និងយីហោក្នុងស្រុកពង្រីកខ្លួនយ៉ាងទូលំទូលាយ។ និន្នាការនេះបង្ហាញពីការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលកាន់តែចូលចិត្តវប្បធម៌ផឹកកាហ្វេ។ ទន្ទឹមនឹងការប្រកួតប្រជែងកាន់តែខ្លាំង ម្ចាស់ហាងក៏បានផ្តោតលើគុណភាពសេវាកម្ម និងបរិយាកាស ដើម្បីទាក់ទាញអតិថិជន។
ជាមួយគ្នានេះ ហាង “ឡាម៉ូន កាហ្វេ (Lamon Coffee & Tea)” ដែលជាយីហោក្នុងស្រុកថ្មីមួយ បានបើកដំណើរការ ស្ថិតតាមផ្លូវខេត្តលេខ៣៧ ខាងជើងតាកែវយាយកែវ ប្រមាណ ២៥០ម៉ែត្រ។ ហាងនេះផ្តល់ជូនកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទ ក្នុងបរិយាកាសធំទូលាយ ស្អាត និងទាន់សម័យ ព្រមទាំងមានបន្ទប់ប្រជុំសម្រាប់ក្រុមតូច និងមធ្យម។
ការកើនឡើងនៃហាងកាហ្វេនៅក្រុងដូនកែវ មិនត្រឹមជាការលើកកម្ពស់វិស័យអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តតាកែវកាន់តែច្រើនផងដែរ៕


