ខេត្តតាកែវ៖ វាជារឿងមួយដែលមិនគួរអោយកើតមានក្នុងរាជ្ជកាលដឹកនាំដោយលោកឌឹម គឹមសាន្ត ជាចៅហ្វាយស្រុកព្រៃកប្បាស ពាក់ពន្ធ័ករណីចំម្លងសំបុត្រកំណើតឬ(បញ្ជាក់សំបុត្រកំណើត)អោយបងប្អូនប្រជាពលរដ្ឋតែពីរច្បាប់សោះ ប្រើពេលវេលាជិតពីរខែទៅហើយ នៅមិនទាន់បានជោគជ័យទៀត។
បើតាមបង្កាន់ដៃទទួលពាក្យការិយាល័យច្រកចេញចូលតែមួយ របស់សាលាស្រុកព្រៃកប្បាសបានអោយដឹងថាអ្នកស្នើរសុំឈ្មោះម៉ុង អ៊ីឡៃស៊ីម រស់នៅភូមិត្រពាំងក្រូចឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ថ្ងៃស្នើសុំសេវា០៦/០២/២០២៦ហើយថ្ងៃត្រូវមកទទួលសេវា១១/០២/២០២៦ តែនៅពេលនេះថ្ងៃទី៣០/០៣/២០២៦ទៅហើយនៅមិនទាន់បានទៀត។ តើអោយរាស្រ្តនៅសង្ឃឹមអ្វីទៀត តើមន្រ្តីធន់នេះទុកអោយនៅអង្គុយ ក្នុងការិយាល័យម៉ាស៊ីនត្រជាក់នាំតែខាតភ្លើង បង្ហិនលុយរាស្រ្តបង់ពន្ធដល់ណាទៀត។
បើយោងតាមសម្តីលោក វុទ្ធី ត្រូវជាបងប្អូនម្ចាស់ស្នើសុំចម្លងសំបុត្រកំណើតខាងលើ បានអោយដឹងថាលោកបានចុះទៅផ្ទាល់ ដើម្បីដាក់ពាក្យស្នើសុំសេវាខាងលើនេះនៅពេលលោកកំពង់ដាក់ពាក្យស្នើសុំ មានក្រុមមន្រ្តីក្នុងច្រកចេញចូលតែមួយ សួរមកលោកថាតើប្រញាប់ឬមិនប្រញាប់ ? បើប្រញាប់តែ១ម៉ោងជាងទេ បើមិនប្រញាប់ទេគឺប្រើរយៈពេលបីថ្ងៃ លោក វុទ្ធី ក៏មិនសួរដេញដោលអីទៀតដែរ គឺសុំអោយច្រកចេញចូលតែមួយអនុវត្តតាមនីតិវិធីទៅចុះ តែមកទល់ពេលនេះល្មមលោក និងបងប្អូនលោក លែងចង់បានហើយ។ ព្រោះពួកគាត់រវល់រឿងរកស៊ី ទុកអោយថ្នាក់ដឹកនាំខាងលើចាត់វិធានការទៅចុះ។
ពាក់ព័ន្ធករណីនេះផងដែរលោកប៉ា មុងរ៉ូ ប្រធានច្រកចេញចូលតែមួយ នៅពេលអ្នកកាសែតចូលទៅជួបលោក សុំកាបំភ្លឺ បែរជាលោកហៅអ្នកកាសែតថា <<មេចពួកអង្គការ>> ហើយលោកក៏រវល់ការងាររបស់លោកទៅ។
ចំណែកលោកសួស សំនាង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកព្រៃកប្បាស មិនបានបំភ្លឺអ្វីអោយចំនោះទេ គ្រាន់តែលោកប្រាប់អ្នកកាសែតថា លោកកំពុងជាប់រវល់ជិះឡានទៅគោរពវិញ្ញាណក្ខន្ធ៕


